រឿងរ៉ាវក្នុងលោកតែងមាន "ហេតុ និងផល" ដូច្នេះប្រសិនបើចង់ស្វែងរកដំណោះស្រាយ គេត្រូវរកអោយឃើញពីមូលហេតុ ដោយប្រើប្រាស់ "ផល" ដើម្បីតាមដានវា។ យ៉ាងណាម៉ិញ នារីៗក៏ដូចគ្នាដែរ ត្រូវរកអោយឃើញថា តើប្តីរបស់ខ្លួនចេះតែលួចទៅមានស្រីផ្តេសផ្តាស់នៅខាងក្រៅនោះ ដោយសារហេតុអ្វី?
នៅទីនេះ ខ្ញុំសូមប្រាប់ចំណុចសំខាន់មួយ ដែលអាចជាដើមហេតុនៃការលួចលាក់មានស្រីផ្តេសផ្កាស់របស់ប្តីអ្នកនាង ។ ជាទូទៅ បុរសដែលលួចលាក់ទៅមានស្រីនៅខាងក្រៅ ព្រោះតែកត្តាមួយគត់គឺ "ដើម្បីតែការរួមភេទ" ដែលគោលដៅរបស់ពួកគាត់អាចជា នារីរកស៊ីផ្លូវភេទ នារីបំរើការតាមហាងកំសាន្តសប្បាយនានា... និងអាចជានារីកំណាន់ចិត្តដូចជា អ្នកសិល្បៈ អ្នកធ្វើការជាមួយ អ្នករួមបេសកកម្មជាដើម។ សំនួរសួរថា តើហេតុអ្វីបានជាគាត់ត្រូវទៅរកសេវាទាំងនោះ? រឺត្រូវលួចលាក់មានស្រីកំណាន់ទាំងនោះ? ចំលើយគឺ ដោយសារភរិយារបស់គាត់ មើលទៅដដែលៗ អស់អារម្មណ៌... រឺភរិយារបស់ខ្លួនបាត់បង់លក្ខណៈសម្បត្តិអ្វីមួយដែលផ្ទុយពីគំនិតរបស់គាត់។
នារីជា ភរិយាជាច្រើនតែចោទប្រកាន់ប្តីខ្លួនថា ចូលចិត្តតែស្រីសិចស៊ី... ដូច្នេះវិធីដោះស្រាយតែមួយគត់ ហើយងាយបំផុតគឺ ចូរចេះតុបតែងខ្លួនអោយសិចស៊ិ និងព្យាយាមរៀនសូត្រ ពីការថ្នាក់ថ្នម បបោសអង្អែលអោយបានស្ទាត់ជំនាញសម្រាប់ចងចិត្តគាត់។ អ្នកនាងដឹងហើយថា "ស្រីកំណាន់" របស់គាត់ គឺជាមនុស្សដែលចេះប្រើប្រាស់មន្តមាយា ធ្វើអោយគាត់ទន់ចិត្ត បាក់ចិត្តស្រលាញ់ និងហ៊ានសូម្បីលះបង់អ្នកនាងចោល រួចទៅរកគេ ចុះហេតុអ្វីអ្នកមិនរៀនមន្តមាយានោះ សម្រាប់ចងគាត់អោយជាប់ទៅ?
ប៉ុន្តែចំនុចពិសេសមួយដែលអ្នកនាងត្រូវប្រយ័ត្នគឺ «បុរសជាប្តីគ្រប់រូប ចូលចិត្តស្រីសិចស៊ី តែមិនចូលចិត្តប្រពន្ធខ្លួន ស្លៀកពាក់សិចស៊ី ដើរចេញទៅខាងក្រៅនោះទេ » ព្រោះគាត់ដឹងចិត្តបុរសៗដូចគ្នា ហើយក៏ខ្លាចមានបុរសផ្សេងបេះអ្នកនាងទៅបាត់ដែរ ដូច្នេះ អ្នកនាងគួរតែស្លៀកពាក់ រឺបញ្ចេញមន្តស្នេហ៌ទាំងនោះ នៅតែក្នុងផ្ទះ សម្រាប់តែគាត់ម្នាក់បានហើយ...។
ខាងក្រោមនេះជាវិធីងាយៗ សម្រាប់ចងចិត្តស្វាមីអ្នក មិនអោយភ្លេចឆ្នាំងចាស់សូម្បីតែមួយថ្ងៃ...៖
- ជ្រើសរើសសំលៀកបំពាក់គេងដែលអាចដុតរោលអារម្មណ៌របស់គាត់
- មិនដេញដោយ ពេលគាត់មកផ្ទះយឺតយ៉ាវម្តងម្កាល តែអ្នកនាងត្រូវតុបតែងខ្លួនរងចាំគាត់
- ពេលចូលគេង ត្រូវស្លៀកពាក់សិចស៊ិ ហើយម៉ាស្សាអោយគាត់ បើសិនគាត់ហាក់ល្វើយអស់កំលាំង
- បបួលគាត់សាកល្បងក្បាច់រួមភេទថ្មី រឺបបួលគាត់ទៅក្រេបរស់ជាតិស្នេហ៌នៅសណ្ឋាគារ នៅថ្ងៃពិសេសណាមួយ
- បង្ហាញកាយវិការ និងអារម្មណ៌រោលរាល ស្រើបស្រាល ពេលគាត់កំពុងតែប្រយុទ្ធលើខ្លួនអ្នក រឺអ្នកកំពុងប្រយុទ្ធលើខ្លួនគាត់
- ទោះជា មាន រឺមិនមានអារម្មណ៌ អ្នកនាងត្រូវបញ្ចេញសំលេងស្រៀវស្រើប ពត់ពេនដងខ្លួន ដែលការធ្វើរបៀបនេះអាចជួយដុតរោលអារម្មណ៌របស់គាត់ និងក៏មានប្រសិទ្ធឹភាពសម្រាប់ខ្លួនអ្នកនាងផ្ទាល់ផងដែរ។
- ធ្វើតាម សំណូមរបស់គាត់ (ពេលរួមភេទ) តែត្រូវប្រាប់ពីសំណូមពររបស់អ្នកនាងទៅគាត់វិញ បើអ្នកនាងមិនចង់ធ្វើ (កុំស្ងាត់មាត់ រឹប្រកែកជំទាស់និងគាត់)
- សរសើគាត់ថា «បងពិតជាអស្ចារ្យមែនថ្ងៃនេះ..! អូនពេញចិត្ត និងស្រលាញ់បង» ក្រោយពេលសមរភូមិបានបញ្ចប់..
- បើ អ្នកនាងមិនទាន់ឈានដល់ចំណុចកំពូលទេ សូមកុំស្ងាត់ស្ងៀម ត្រូវប្រាប់គាត់អោយជួយ ព្រោះគាត់ច្បាស់ណាស់ថា និងជួយអ្នកនាង.. ដោយវិធីផ្សេងៗ ដែលអ្នកនាងសំណូមពរ
- ចុងក្រោយត្រូវប្រាប់គាត់ថា «បងសម្លាញ់! យប់ស្អែកអូនចង់ធ្វើរឿងនេះទៀត...»។
- ពេលគាត់ចេញ ទៅធ្វើការ ត្រូវផ្តល់ស្នាមថើប រឺស្នាមញញឹមអោយគាត់ និងអាចនិយាយថា.. «បងធ្វើដំណើរបានសុខ.. បងត្រូវត្រឡប់មកផ្ទះវិញណា..»។
- ពេលគាត់ត្រឡប់មកវិញ បើអាច អ្នកនាងត្រូវនិយាយរឿងកំប្លែងខ្លះៗ ដើម្បីអោយគាត់ធូរស្បើយពីការនឿយហត់..
- កុំប្រមូលរឿងរ៉ាវផ្សេងៗមកជជែកពេលគាត់អស់កំលាំង
- កុំរអ៊ូរឿងបាត់ប្រាក់ខែ តែអ្នកត្រូវសួរនាំដោយទន់ភ្លន់ និងជួយរំលែកអោយគាត់ បើសិនជាគាត់ជួបបញ្ហាផ្នែកចាយវាយ
ចូរចងចាំថា ស្រីស្អាត ធ្វើអោយប្រុសស្កប់ស្កល់តែពេលគេចង់ តែស្រីស្អាត ហើយឆ្លាត នឹងធ្វើអោយប្រុសងាប់ក្រោមកន្ទុយក្បិន....
0 comments:
Post a Comment