អ្វីទៅជាជម្ងឺកម្សត់?
***ជម្ងឺកម្សត់ជាអ្វី?
ជម្ងឺកម្សត់គឺជាជម្ងឺម្យ៉ាងដែលកើតឡើងដោយសារព្រឹត្ដការណ៍រន្ធត់ ឈឺចាប់ ស្ដាយក្រោយ។ ភាគច្រើននៃអ្នកដែលមានជម្ងឺនេះ ច្រើនកើតមានឡើងចំពោះគ្រួសារខ្លួនឯងដែលបាត់បង់អ្វីមួយឬបាត់បង់សមាជិកគ្រួសារដែលជាទីស្រឡាញ់ ក្នុងហេតុការណ៍ដ៏អាក្រក់បំផុត។ ហើយកត្ដាទាំងនេះបានជំរុញឱ្យមានអនុស្សាវរីយ៍ឈឺផ្សាដក់ជាប់ក្នុងខួរក្បាល ឬបេះដូងតែម្ដង។ មនុស្សប្រភេទនេះ ងាយធ្វើឱ្យមានការប៉ះទង្គិចផ្នែកផ្លូវអារម្មណ៍ ឱ្យតែមានហេតុការណ៍អ្វីមួយកើតឡើងក៏ដោយ សូម្បីតែអ្នកដទៃពេលដែលបានឮគេនិយាយឬគេប្រាប់គឺហូរទឹកភ្នែកដោយមិនដឹងខ្លួនតែម្ដង។
***កត្ដាដែលបានជំរុញឱ្យមានជម្ងឺកម្សត់
លោកអ្នកមួយចំនួនដែលមានជម្ងឺកម្សត់នោះ អាចមានកត្ដា៣យ៉ាង។ កត្ដាទីមួយមកពីកត្ដាសង្គម កត្ដាទីពីរមកពីកត្ដាចិត្ដសាស្ដ្រ កត្ដាទី៣មកកត្ដាជីវសាស្ដ្រ។
1 . កត្ដាដែលកើតចេញពីសង្គម ៖ គឺកើតឡើងដោយសារមានតំណពូជ ព្រោះតែបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ឬរស់ នៅក្នុងបរិយាកាសស្រងេះស្រងោចម្នាក់ឯង មានអារម្មណ៍ឯកាមិនហ៊ានចេញទៅណាមកណានោះទេ គឺចូលចិត្ដសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង ហើយមិនសូវចូលចិត្ដនិយាយទៅកាន់អ្នកដទៃឡើយ។ បញ្ហានេះហើយបានជំរុញឱ្យមនុស្សប្រភេទនេះ មានជម្ងឺកម្សត់តែម្ដង។
2 . កត្ដាចិត្ដសាស្ដ្រ ៖ គឺជាកត្ដាមួយដែលបណ្ដាលឱ្យមានជម្ងឺកម្សត់ផងដែរ។ កត្ដានេះសំខាន់ណាស់ ព្រោះវាអាចប៉ះពាល់ ដល់សតិអារម្មណ៍ទាំងមូល និងចិត្ដគំនិត អាចធ្វើឱ្យបុគ្គលក្លាយជាមនុស្សវិកលចរិតដោយមិនដឹងខ្លួន។
3 . កត្ដាជីវសាស្ដ្រ ៖ គឺជាការរស់នៅជួបផលលំបាក ទុក្ខវេទនា ជីវភាពរកព្រឹកខ្វះល្ងាច។ កត្ដានេះហើយក៏អាចជំរុញឱ្យ លោកអ្នកមានជម្ងឺកម្សត់បានដែរ។
***រោគសញ្ញាជម្ងឺកម្សត់
រោគសញ្ញាជម្ងឺកម្សត់អាចចែកចេញជាពីរ ៖ រោគសញ្ញាស្ដែងចេញឱ្យឃើញជាក់ស្ដែង និងរោគសញ្ញាមិនពិតប្រាកដ។
1 . រោគសញ្ញាកម្សត់ស្ដែងចេញឱ្យឃើញ ៖ គឺជាការបង្ហាញនូវអត្ដចរិតស្រងេះស្រងោច ស្រគត់ស្រគំ ហើយជាមនុស្សចូល ចិត្ដសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង មិនសូវចូលចិត្ដភាពអ៊ូអរ ហើយមិនចូលចិត្ដនិយាយច្រើន។ អ្នកមានជម្ងឺកម្សត់ប្រភេទនេះ ជាមនុស្ស អៀនច្រើនផងដែរ។ មិនតែប៉ុណ្ណោះធ្វើឱ្យអ្នកជម្ងឺដេកមិនលក់ អស់កម្លាំង ទទួលទានអាហារមិនសូវបាន។ ក្រៅពីនេះអ្នកដែលមានជម្ងឺកម្សត់មិនសូវចូលចិត្ដធ្វើការងារប៉ុន្មានឡើយ ហើយបាត់បង់ភាពជឿជាក់ អស់សង្ឃឹម ពេលខ្លះអាចឈានដល់ការចង់សម្លាប់ខ្លួន មានអារម្មណ៍ឯកោ មានអារម្មណ៍ធុញទ្រាន់។
2 . រោគសញ្ញាកម្សត់មិនពិតប្រាកដ ៖ អ្នកជម្ងឺប្រភេទនេះធ្វើឱ្យប៉ះពាល់ដល់រាងកាយ ព្រោះវាអាចកើតឡើងដោយសារ បរិយាកាសសង្គម មានគ្រោះទុរក្ភិក្ស មានរឿងចលាចល ស្រុកក្រខ្សត់ជាដើម។ អ្នកដែលយកហេតុការណ៍នេះមកដាក់ក្នុងចិត្ដ ឬបេះដូងភាគច្រើនធ្វើឱ្យខ្លួនឯងកម្សត់ដោយមិនដឹងខ្លួន។
0 comments:
Post a Comment