ចំណេះដឹងថ្មីៗ

ស្រ្តេសខ្លាំងទេនៅកន្លែងធ្វើការ សាកល្បងវិធី ៦យ៉ាងខាងក្រោមនេះ!


មហាស្នេហាសូមណែនាំនូវ វិធីសាស្ត្រមួយចំនួន ដើម្បីជួយ​​​លោកអ្នក អាចគ្រប់គ្រង​​​អារម្មណ៍ធុញថប់ (ស្ត្រេស) របស់ខ្លួន នៅពេលជួយ​​​បញ្ហាស្មុគស្មាញ នៅកន្លែងធ្វើការបាន។

តែដំបូងអ្នកត្រូវស្វែលយល់ថា អ្វីជាស្រ្តេស ជាមុនសិន!
ស្រ្តេស(ការតានតឹងក្នុងចិត្ត) ជាលទ្ធផលដែលកើតចេញពីប្រតិកម្មរវាងអារម្មណ៍ និង​សរីរាង្គ​​កាយ​ទៅ​នឹង​ស្រ្តេស​ស៊រ័ (ប្រភព​​នាំ​​ឲ្យ​​មាន​​ការ​​តានតឹង​ក្នុង​ចិត្ត​)​។​ ស្រ្តេស​ស៊រ័​ (ប្រភព​នាំ​ឲ្យ​មានការ​តានតឹង​ក្នុងចិត្ត​)​ មាន​ប្រភព​មក​ពី​បរិស្ថាន​ ទំនាក់​ទំនង​ ការងារ​ និង​សង្គម​។​ ស្រ្តេស​​ជា​​បញ្ហា​​មួយ​​កើត​​ស្ទើរ​​តែ​​គ្រប់​បុគ្គល​ទាំងអស់​ មិនថា​ស្រ្តី​ឬ​បុរស​ អ្នក​មាន​ឬ​អ្នកក្រ​ អ្នក​ជនប​ទ​ឬ​ទីក្រុង​ និង​​មិន​​ថា​​តែ​​ពេល​​ណា​​ឬ​​មួយ​​ណា​​ឡើយ​​នៃ​​ដំណើរ​​ជីវិត​រស់​នៅរបស់យើងគ្រប់ៗរូប។ ស្ត្រេស​នាំ​ទៅ​ដល់​ការ​​ប៉ះ​​ពាល់​ទាំង​សុខភាព​ផ្លូវចិត្ត​ និង​ផ្លូវកាយ​។ ស្ត្រេសមានពីរប្រភេទ អវិជ្ជមាន និងវិជ្ជមាន៖ ​​​​ ១.​ អវិជ្ជមានដូចជាភាពបាត់បង់ការងារ ឬគ្មានការងារធ្វើ ការលំបាក និងភាពស្មុគស្មាញក្នុងផ្ទះ​សម្បែង ក្នុងសាលា ឬក្នុងការិយាល័យ។ ២. វិជ្ជមានដូចជា ការមានបុត្រដំបូង អាពាហ៍ពិពាហ៍ ឬការមានផ្ទះថ្មី។ល។២. វិជ្ជមានដូចជា ការមានបុត្រដំបូង អាពាហ៍ពិពាហ៍ ឬការមានផ្ទះថ្មី។ល។

ក្រោយពីលោកអ្នកបានយល់ដឹងអំពីអ្វីដែលហៅថាស្រ្តេសហើយ ដូច្នេះខាងក្រោមនេះ គឺជាគន្លឹះ ទាំង ៦ ក្នុងការកាត់បន្ថយស្រ្តេស នៅកន្លែងធ្វើការ ដែលលោកអ្នកគួរតែសាកល្បង៖

១. ចេះគ្រប់គ្រង​​​​​​ពេលវេលាផ្ទាល់ខ្លួនឲ្យល្អ
ប្រសិនបើអ្នក​​​មិនមាន​​​សមត្ថភាព​​​ក្នុងការ បញ្ចប់ភារៈកិច្ច​​​របស់អ្នក ឲ្យទាន់ពេល ហើយវាធ្វើឲ្យ អ្នកមាន​​​សម្ពាធ និង ភាពថប់បារម្ភ នោះអ្នកត្រូវតែ​​​អនុវត្តនូវ គន្លឹះនេះ។ ដំបូង អ្នកត្រូវព្យាយាម ឲ្យអស់ពី​​​លទ្ធភាព ដើម្បីបញ្ចប់​​​ការងារទាំងអស់​​​របស់អ្នក ជាជាងការ ទៅជជែកកំសាន្ត​​​ជាមួយនឹង បុគ្គលិកផ្សេងទៀត ឬ ធ្វើការងារអ្វី​​​ផ្សេងទៀត ដែលមិនចាំ​​​បាច់ដូចជា ទិញទំនិញតាម ប្រព័ន្ធអ៊ីនធឺណេត ឬ លេងហ្វេសប៊ុក​​​ជាដើម ក្នុងអំឡុងពេលនៃម៉ោងធ្វើការ។ កាលបើអ្នកសន្សំពេលវេលាបានកាន់តែ ច្រើន នោះអ្នកហាក់នឹងមិន មានឱកាសប្រឈមនឹងភាពថប់បារម្ភ និង ភាពធុញថប់នឹងការងារនោះទេ នៅ ពេល ដែលអ្នកអាច ប្រគល់ការងារបានតាមការកំណត់នោះ ។

២. ផ្លាស់ប្តូរការងារចាស់ ហើយចាប់យកការងារថ្មី
ប្រសិនបើការងារដែលអ្នកកំពុងធ្វើ តែងតែបង្កស្រ្តសដល់អ្នក ជាញឹកញាប់ ហើយអ្នក បានរិះរកគ្រប់មធ្យោបាយដើម្បីបន្ថយស្រ្តេសទាំងនេះ ប៉ុន្តែនៅតែមិនអាចទទួលផលនោះ វាប្រហែលជាដល់ពេលដែលអ្នកត្រូវស្វែងរកការងារថ្មី ដោយបោះបង់ចោលការងារនេះ ហើយ! ព្រោះទោះជាការងារបច្ចុប្បន្នមានប្រាក់ចំនូលខ្ពស់ក៏ដោយ ក៏វាមិនមែនជាផល ប្រយោជន៍ សម្រាប់ខួរក្បាលអ្នកទៀតហើយ!

៣. ធ្វើការហាត់ប្រាណ
ទៅក្លឹបហាត់ប្រាណ ឬ ធ្វើការហាត់ប្រាណបែបរាំកំសាន្ត ព្រោះ លំហាត់ប្រាណច្រើន នឹងនាំឲ្យការដកដង្ហើមរបស់អ្នកបាន ទៀងទាត់ និងមានសភាពស្មើល្អ ដែលជាហេតុជួយ ធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ស្ងប់សុខ និង ស្រស់ថ្លា ព្រមទាំងជៀសឆ្ងាយអំពីស្រ្តេសទាំងពួង។

៤. ញញឹមឲ្យបានច្រើន
កាលបើអ្នកកាន់តែញញឹម នោះអ្នកនឹងកាន់តែមានអាម្មណ៍ថា ស្រស់ស្រាយជាងមុន តែចូរប្រាកដថា វាចេញពីក្នុងចិត្តរបស់អ្នក។ ស្នាមញញឹម បំពេញឲ្យអ្នកនូវ ស្ថានភាពអារម្មណ៍ជាវិជ្ជមាន និង អាច កាត់បន្ថយស្ត្រេស នៅពេលដែលអ្នកចង់បំបាត់វា ។

៥. ស្វែងយល់នូវអ្វីដែលថ្មីៗ
នៅពេលដែលអ្នកនៅក្មេង តើអ្នកមានធ្លាប់ចង់រៀនលេងហ្គីតា ប៉ុន្តែអ្នកមិនអាចសម្រេចវាបានមែនទេ ? គ្មានបញ្ហានោះទេ អ្នកអាចចាប់ផ្តើមបំណងប្រាថ្នានេះ ជាថ្មីម្តងទៀត ដោយការចាប់ផ្តើម ចូលរៀនក្នុង ថ្នាក់តន្ត្រីនៅក្នុងពេលនេះ ។ ការភ្ជាប់ខ្លួន ទៅនឹងសកម្មភាពកំសាន្តអ្វីមួយ គឺអាចជួយអ្នក បំបាត់នូវ ស្ត្រេសចេញពីក្នុងចិត្ត របស់អ្នកបាន។ វានឹងជួយឲ្យអ្នក ដកដង្ហើមចេញចូលដោយខ្យល់បរិសុទ្ធ និង ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនៅនឹងកន្លែងធ្វើការបាន។

៦. រៀនធ្វើការបន្ធូរអារម្មណ៍
ជារឿយៗ នៅពេលដែលអ្នកសាកសមនឹងធ្វើការសម្រាក អ្នកបែរជាមិនបានទទួលនូវការសម្រាកមួយ ពិតប្រាកដទៅវិញ។ ជាលទ្ធផល អ្នកហាក់នឹង ចំណាយពេលឥតប្រយោជន៍ ក្នុងការសម្រាកបែបនេះ ។ នៅពេលដែលអ្នក មិនបានទទួលនូវអារម្មណ៍ធូរស្រាល និង មានថាមពលជាថ្មី នោះអ្នកនឹង មានអារម្មណ៍ ថាអ្នកមានស្ត្រេសកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃ ទៅ មួយថ្ងៃ។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ នៅពេលត្រលប់ទៅផ្ទះវិញនោះគឺ អ្នកត្រូវតែសម្រាកនៅពេល ដែលពេលវេលាគឺសាកសមសម្រាប់អ្នក។ ត្រូវគេងឲ្យបានគ្រប់គ្រាន់ និង ទៀងពេល។ រៀនបន្ធូរអារម្មណ៍ដោយការ ជជែកកំសាន្តជាមួយ នឹងសមាជិកគ្រូសារ ឬ ស្តាប់តន្ត្រីលំហែអារម្មណ៍ជាដើម។

0 comments:

Post a Comment

Powered by Blogger.