ចំណេះដឹងថ្មីៗ

ប្រើប្រាស់វិធី​សាមញ្ញៗ​ទាំងនេះ​ អាចបំបាត់​ក្លិនស្អុយ​ក្លៀក​យ៉ាងមានប្រសិទ្ធភាព


​ការ​បែកញើស​ក្លៀក និង​ការ​ស្អុយ​ក្លៀក​គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​ចង់​ចៀសវាង​មិនឱ្យ​កើត​ឡើងលើ​ខ្លួន​ពួកគេ​ទេ​។ មិន​ត្រឹមតែ​ប៉ុន​ហ្នឹង​ទេវា​ថែមទាំង​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ខ្មាស់​គេ ពិបាក​ចុះ​ចំណោម​គេ​ថែមទៀត​។ តែ​កុំ​បារម្ភ​ជាមួយនឹង​វិធី​ខាងក្រោម​លោក​អ្នកនឹង​និយាយថា លា​ហើយ​ក្លៀក​ស្អុយ​។​

​១. ម្សៅ​មេនំ​ប៉័ង (Baking Soda)
​ ​លាយ​ម្សៅ​មេនំ​ប៉័ង ជាមួយ​ម្សៅពោត​បន្តិច ហើយ​លាប​លើ​ក្លៀក (​មិនចាំបាច់​លាង​ទឹក​ទេ​)​។ វា​នឹង​រក្សា​ឱ្យ​ក្លៀក​ស្ងួត និង​ស្រស់ស្រាយ​ពេញ​មួយថ្ងៃ ហើយ​នឹងមិន​ធ្វើឱ្យ​ក្លៀក​ធុំក្លិន​ស្អុយ​នោះទេ​។ 


​២. អាល់កុល​
​ ​វិធី​គឺ​ងាយ​បំផុត លោកអ្នក​គ្រាន់តែ​យក​អាល់កុល​ជូត​ក្លៀក រួច​ពាក់អាវ​ចេញទៅ​ធ្វើការ​ជាការ​ស្រេច​។ 


​ ​៣. ទឹកក្រូច​ឆ្មា​
​ ​យក​ក្រូចឆ្មា​ត្រដុះ​លើ​ក្លៀក ទុកចោល ១៥ នាទី​ឱ្យ​ស្ងួត រួច​មិនចាំបាច់​លាង​ទឹក​ទេ​។ វា​នឹង​ធ្វើឱ្យ​ក្លៀក​បាត់​ស្អុយ​ពេញ​មួយថ្ងៃ​។ 


​ ​៤. ទឹកខ្មេះ​ប៉ោម​
​ ​លាយ​ទឹកខ្មេះ​ប៉ោម​ជាមួយ​ទឹក​បន្តិច និង​ក្រូចឆ្មា​បន្តិច ហើយ​ដាក់​ក្នុង​កូន​ដប​មួយ ទុក​សម្រាប់​បាញ់​នៅ​គ្រប់​ទីកន្លែង​។ ត្រូវ​ចាប់ផ្តើម​បាញ់​ក្លៀក​ពី​ព្រឹក ហើយ​ប្រសិនបើ​ធ្វើការ​បែកញើស​ជោគ​ក្លៀក ហើយ​រាង​ធុំក្លិន​ក្លៀក សូម​យក​ទឹក​នេះ​បាញ់​ក្លៀក​ជាថ្មី​៕

0 comments:

Post a Comment

Powered by Blogger.