កូនគួរស្ដាប់ធម៌...ហើយខំធ្វើល្អ...ទាន់ខ្លួននៅក្មេង
រៀនស្ដាប់ចាស់ទុំ...កុំសូវដើរលេង...ប្រយ័ត្នវង្វេង
នាំខ្លួនអន្តរាយ។
កូនកុំផឹកស្រា...កុំចង់ហ៊ឺហា...ដើរលេងជិតឆ្ងាយ
ជួបជុំមិត្តភកិ្ត...លេងសើចក្អាកក្អាយ...កូនគួរខ្វល់ខ្វាយ
រៀនសូត្រណាកូន។
ពេកម៉ែពុកចាស់...គឺប្រាកដណាស់...គ្មានទីពឹងខ្លួន
សង្ឃឹមកូនម៉ែ...ជួយធ្វើជាក្បូន...ដូច្នេះសូមកូន
មើលថែផងណា។
ពាក្យពេចន៍ម៉ែផ្ដាំ...កូនត្រូវចងចាំ...ទុកក្នុងចិន្ដា
កូនកុំប្រមាទ...កូនត្រូវរក្សា...គឺម៉ែប្រាថ្នា
ចង់ឲ្យកូនល្អ។
និពន្ធដោយ៖ ថៃ សាវុធ
0 comments:
Post a Comment