រូបមន្តធម្មជាតិដើម្បីទទួលបានសក់វែងរលើបរលោង និងមានទម្ងន់
មិត្តនារីគ្រប់រូប ដែលចង់បានសក់ស្អាតវែង រលើបរលោង និងមានទម្ងន់ បានចូលមកអានចំអត្ថបទហើយ។ វិធីធ្វើឱ្យសក់វែងបែបធម្មជាតិមិនពិបាកធ្វើនោះទេ បើលោកអ្នកមិនមែនជាមនុស្សខ្ជិល។
វិធីសាស្ត្រគឺងាយស្រួលបំផុត៖
- ពងទា ១ គ្រាប់ យកទាំងផ្នែកក្រហម
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ប្រេងអូលីវ ១ ស្លាបព្រាបាយ
ដំបូងត្រូវវាយពងទាឱ្យឡើង រួចចាក់ទឹកឃ្មុំមួយស្លាព្រាបាយចូល ហើយវាយឱ្យសព្វម្តងទៀត សឹមចាក់ប្រេងអូលីវមួយស្លាបព្រាបាយហើយវាយឱ្យសព្វតាមក្រោយ។ បន្ទាប់មកលោកអ្នកនឹងទទួលបានគ្រឿងផ្សំជួយបណ្តុះសក់ឱ្យវែងមួយឈុតយ៉ាងងាយស្រួលបំផុត។
យកគ្រឿងផ្សំទាំងនេះលាបលើស្បែកក្បាលប្រហែល ១ ម៉ោង វានឹងជួយផ្តល់ជីវជាតិដល់សក់ និងផ្តល់សំណើម ដែលធ្វើឱ្យសរសៃសក់មានទម្ងន់ ជាហេតុជំរុញឱ្យសក់លូតលាស់បានល្អ និងវែងដូចបំណងប្រាថ្នា។ លោកអ្នកអាចលាបវាពីរដងក្នុងមួយខែ ហើយនឹងឃើញលទ្ធផលដូចខាងក្រោម៖
- សក់ភ្លឺរលើបរលោង
- កាត់បន្ថយការស្ងួតបែកចុង
- ដុះ ២ អ៊ីញក្នុងរយៈពេល ៣ ខែ
- ធ្វើឱ្យសក់មានសុខភាពល្អ និងមានទម្ងន់៕
0 comments:
Post a Comment