បច្ចេកវិទ្យា

ក្រុមហ៊ុន Shell បញ្ចេញគំរូរថយន្តថ្មីមួយកៅអី Maxes ដែលមានទ្វារបើកមកខាងមុខ


គំរូរថយន្តថ្មីមួយកៅអី Maxes ដែលមានទ្វារបើកមកខាងមុខ | dailymail.co.uk

ប្រមាណជា ៥០ ឆ្នាំនេះ មនុស្ស ៣ ភាគ ៤ នៃពិភពលោក គឺមានការរំពឹងចង់ទៅរស់នៅក្នុងទីក្រុង ខណៈពេលដែលរថយន្តនៅលើដងផ្លូវបានកើនឡើងទ្វេដង។ ខណៈពេលដែល ក្រុមហ៊ុនផលិតរថយន្ត មួយចំនួនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការផលិតរថយន្ត អេឡិចត្រូនិក ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន។ ដោយពេលនេះក្រុមហ៊ុនប្រេងឥន្ធនៈ Shell បានចូលរួមប្រកួតប្រជែងក្នុងការផលិតរថយន្តអគ្គិសនី ដែលពួកគេគិតថានឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់អ្នកធ្វើដំណើរតែម្នាក់ឯង។

ក្រុមហ៊ុន Shell បានបញ្ចេញគំរូរថយន្តថ្មីមានឈ្មោះថា Maxes អាចបើកក្នុងល្បឿនលឿនបំផុតដល់ទៅ ១១០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយរថយន្តនេះមានទម្ងន់ស្រាលជាងរថយន្តធម្មតាដល់ទៅ ៥០០ គីឡូក្រាម និង មានការបញ្ចេញឧស្ម័នពុលតិចបំផុត។ រថយន្ត Maxes មានទ្វារសម្រាប់បើកទាញទៅខាងមុខ មានកម្ពស់ ១,៥ ម៉ែត្រ ប្រចែង ២,៥ ម៉ែត្រ និង ទទឹង ១,៣ ម៉ែត្រ ជារថយន្តប្រភេទមួយកៅអី ដែលផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់អ្នកបើកបរដែលធ្វើដំណើរតែម្នាក់ ជាពិសេសមានភាពងាយស្រួលក្នុងការចតនៅកន្លែង ដែលមានរថយន្តមមាញឹកច្រើន។

ដូច្នេះ Maxes នឹងក្លាយជារថយន្តដែលមានតម្លៃទាប មានការបញ្ចេញឧស្ម័នពុលតិច និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដល់ទៅ ៤៥% បើធៀបនឹងរថយន្តលើទីផ្សារបច្ចុប្បន្ន។




0 comments:

Post a Comment

Powered by Blogger.