គ្មានអ្នកណាដែលមិនខូចចិត្ដឡើយ នៅពេលបាត់បង់សេចក្ដីស្រឡាញ់ពីខ្លួន។ អ្នកអាចកណ្ដោចកណ្ដែង សង្វេកចិត្ដ និងឈឺចាប់។ ប៉ុន្ដែអ្នកមិនត្រូវភ្លេចទេថា មនុស្សដែលធ្វើអោយអ្នកខូចចិត្ដបំផុតមិនមែនគេឡើយ តែជារូបអ្នកទៅវិញទេ។ ដូច្នេះអ្នកត្រូវយល់ព្រមទទួលយករឿងរ៉ាវស្នេហាដែលមិនសមបំណងទាំងនោះ ដើម្បីធ្វើអោយជីវិតអ្នកមានរស្មីឡើងវិញ។
១-មើលអោយឃើញភាពខុសប្លែកគ្នា ៖ សាកល្បងក្រឡេកទៅមើលរឿងរ៉ាវកន្លងទាំងអស់ដែលអ្នកទាំងពីរសាងរួមគ្នា។ អាចមានរឿងមួយចំនួនដែលអ្នកទាំងពីរខ្វែងគំនិតគ្នា ប៉ុន្ដែត្រូវព្យាយាមសម្របសម្រួលដើម្បីអោយយល់ចិត្ដគ្នាវិញ។
២-កុំត្រឡប់ទៅវិញទៀត ៖ នៅពេលស្នេហ៍សម្រេចកាត់ចិត្ដដើរចេញពីអ្នកហើយ មិនចំពោះថាដោយសារមូលហេតុអ្វីឡើយ ចូរកុំធ្វើចិត្ដអោយគេត្រឡប់ក្រោយវិញដាច់ខាត ព្រោះពេលដែលអ្នកសម្រេចចិត្ដចាកចេញលើកដំបូងគឺមានន័យថា ស្នេហានោះបានលាបរលាយទៅហើយ។ បើសិនអ្នកនៅតែត្រឡប់ទៅវិញទីបំផុតអ្នកនឹងត្រូវរងការឈឺចាប់ម្ដងទៀតមិនខាន។
៣-គេមិនមែនជាអ្វីគ្រប់យ៉ាងនៃជីវិត ៖ អ្នកអាចនឹងយំក្នុងថ្ងៃដែលគេចាកចេញទៅ។ ប៉ុន្ដែនៅពេលយំឆ្អែតហើយអ្នកត្រូវគិតថា គេមិនមែនជាអ្វីៗបានបាត់គោលជំហររហូតមិនអាចធ្វើអ្វីៗបាន រស់នៅដោយអស់សង្ឃឹមអោយសោះ។
៤-កុំធ្វើជាតួរង ៖ បើសិនគេចាកចេញទៅហើយ ប៉ុន្ដែនៅបង្ហាញការព្រួយបារម្ភប្រើពាក្យផ្អែមល្ហែមជាមួយអ្នកដូចកាលនៅទាក់ទងគ្នាពីមុននោះ អ្នកមិនគួររំពឹងថា ស្នេហានឹងវិលមកស្រស់ស្រាយដូចដើមឡើយ ហើយគួរទប់ខ្លួនឯងអោយជាប់កុំអោយឈ្លក់វង្វេងនឹងសម្ដីរបស់គេ ទើបអ្នកមិនរងការឈឺចាប់ម្ដងហើយម្ដងទៀត។
៥-នៅជាមួយមិត្ដភក្ដិ ឬគ្រួសារ ៖ នៅពេលមានរឿងសោកសៅអាចធ្វើអោយអ្នករវើរវាយអណ្ដែតអណ្ដូង។ ហេតុនេះអ្នកមិនគួរចំណាយពេលនៅម្នាក់ឯងទេ ព្រោះវានឹងធ្វើអោយអារម្មណ៍ដិតជាប់នឹងអារម្មណ៍មិនល្អដែលមានការវេិលវល់ទៅមកក្នុងចិត្ដ។ គួរចេញទៅជួបមិត្ដភក្ដិឬនៅជាមួយគ្រួសាររកកិច្ចការអ្វីដែលអ្នកចូលចិត្ដធ្វើ ដើម្បីបំភ្លេចរឿងរ៉ាវអាក្រក់អោយបាន។
៦-ឈប់ព្យាយាម ៖ បើសិនគូស្នេហ៍បញ្ជាក់ច្បាស់ថា មិនចង់ដើររួមផ្លូវជាមួយគ្នាទៀតអ្នកគួរតែបោះបង់ការព្យាយាមក្នុងការរត់តាមគេ ព្រោះមិនចំពោះថា អ្នកខិតខំយ៉ាងណាឡើយ អ្នកនឹងគ្មានថ្ងៃបានវិលទៅល្អូកល្អិននឹងគ្នាទៀតទេ ហើយវាគួរអោយខ្មាសអៀនផងដែលអ្នកធ្វើចិត្ដអោយទន់ជ្រាយជាងគេ៕
0 comments:
Post a Comment