ចំណេះដឹងថ្មីៗ

ហេតុអ្វីបានជាធ្វើជាគូរស្នេហ៏ដែលគ្មានការបារម្ភ និង ធ្វើតាមចិត្តរបស់ពួកគេដោយមិនគិតពី...



តើគន្លឹះនេះអាចធ្វើឲ្យ ទំនាក់ទំនងស្នេហាបានយូរអង្វែង និង ជាស្នេហាចុងក្រោយ របស់អ្នកដែរ រឺទេ? អ្នកប្រហែលជាដឹង ឬ មិនដឹងថា វាជាផ្នែកមួយនៃ ទំនាក់ទំនងស្នេហា យូរអង្វែងរបស់អ្នកនោះទេ ធ្វើជាគូរស្នេហ៏ដែល មិនខ្វល់ពីអ្នកដទៃ និង ផ្អែមល្ហែមដាក់គ្នា គឺជួយឲ្យទំនាក់ទំនងរបស់អ្នក នៅស្ថិតស្ថេរបានយូរ។ នេះគឺជាផ្នែកមួយ ដែលធ្វើឲ្យពួកគេទាំង ២ គិតថានេះគឺជាស្នេហា ចុងក្រោយរបស់ពួកគេ និង ពួកគេតែងតែមាន ដំនើរកំសាន្តដែលផ្អែមល្ហែម ជាមួយគ្នាពីកន្លែងមួយ ទៅកន្លែងមួយជាញឹកញាប់។

គូរស្នេហ៏ប្រភេទនេះជាទូទៅ ទទួលការរិះគុណ និង វាយតំលៃមិនល្អ ពីអ្នកដទៃ ដោយពួកគេមានការជិតស្និត និង ផ្អែមល្ហែមខ្លាំងពេក ហើយគ្មានការគិត ប៉ុន្តែអ្វីដែល ពួកយើងបានដឹងឥឡូវនេះ គឺពួកគេពិតជាមានភាពសប្បាយរីករាយ និង មានសុភមង្គល ពិតប្រាកដផងដែរ។

ក្នុងការសិក្សាថ្មីៗនេះបានផុសជាសាធារណៈ ចំពោះការស្រាវជ្រាវ ពីបុគ្គលិកលក្ខណៈរបស់បុគ្គល ម្នាក់ៗថា ការមើលជាក់ស្តែង ចំពោះគូរស្នេហ៏ ដែលផ្អែមល្ហែមដាក់គ្នា និង មិនខ្វល់ពីអ្វីទាំងអស់នោះ ថាតើពួកគេមានទំនាក់ទំនងស្នេហាល្អ ជាមួយគ្នា ឬ អាក្រក់ដាក់គ្នា ការសិក្សាបានរកឃើញថា ប្រសិនបើអ្នកទាំងពីរមានលក្ខណៈ បែបនេះជាមនុស្ស Romantic និង មិនខ្វល់ពីអ្វី ដូចគ្នានោះទំនាក់ទំនងស្នេហា របស់អ្នកគួរតែល្អ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រដកណាស់ អ្នកអាចគិតថាគូរស្នេហ៏ ដែលមានបុគ្គលិកលក្ខណៈបែបនេះ អាចប្រឈមមុខនឹងគ្រោះថ្នាក់ ព្រោះពួកគេធ្វើអ្វី ដោយមិនបានគិតដិតដល់ និង អាចប្រឈមមុខនឹង ជំលោះនៅថ្ងៃក្រោយ ប៉ុន្តែយោងតាមអ្នកស្រាវជ្រាវ ដ៏ជំនាញម្នាក់បាន ពន្យល់ថា ការសិក្សាដំបូងនេះបានបញ្ចាក់ថា ភាពចុះសម្រុងគ្នា បានល្អគឺជាគោលដៅ នៃទំនាក់ទំនងល្អ និង ការអនុគ្រោះឲ្យគ្នា ទៅវិញទៅមក និង អាចកាត់បន្ថយ ហានិភ័យនៃការបែកបាក់គ្នា នោះនៅក្នុងទំនាក់ទំនង របស់អ្នកទំាង២។

គេបានពិសោធន៏លើគូរស្នេហ៏ ៣ គូរ ៖ ការសិក្សានេះ បានបង្ហាញថា ផលប៉ះពាល់អវិជ្ជមាន ខណៈពេលដែលក្នុងគូរស្នេហ៏ ដែលមានបុគ្គលិកលក្ខណៈខុសគ្នា ដែលម្ខាងមានចរឹក មិនខ្វល់ពីអ្នកដទៃ គេចង់ធ្វើអ្វីតាមតែចិត្តរបស់គេ ដោយសារតែលក្ខណៈខុសគ្នា បែបនេះ ធ្វើឲ្យទំនាក់ទំនងស្នេហា របស់ពួកគេធ្លាក់ចុះ និង អាក្រក់ទៅជារៀងរាល់ថ្ងៃ។ ផ្ទុយមកវិញក្នុងការ ស្រាវជ្រាវនេះបានបង្ហាញថា គូរស្នេហ៏ដែលមានបុគ្គលិក លក្ខណៈដូចគ្នា ចូលចិត្តធ្វើនូវអ្វីដែល ពួកគេចង់ធ្វើ និង ធ្វើឲ្យពួកគេសប្បាយចិត្ត ទោះតិចរឺច្រើនក៏ដោយ ក៏ ធ្វើឲ្យទំនាក់ទំនងស្នេហា របស់ពួកគេកាន់តែមានភាពជិតស្និត និង ល្អ ឡើងជារៀងរាល់ថ្ងៃ។

ហើយចំពោះគូរស្នេហ៏ដែល ចុះសំរុងគ្នា និង មានលក្ខណៈដូចគ្នា ទោះតិចរឺច្រើន គឺមានទំនាក់ទំនងស្នេហាល្អ ជាង គូរស្នេហ៏ដែលមានលក្ខណៈខុសគ្នាផងដែរ។

0 comments:

Post a Comment

Powered by Blogger.