ស្នេហាយុវវ័យពុំមានអ្វីដែលឋិតថេរឡើយ បើភាគីបុរសបោះបង់អ្នកចោលដោយហេតុផលណាមួយ ចូរអនុវត្ដនូវវិធីសាស្រ្ដដូចខាងក្រោមដើម្បីអោយមិត្ដប្រុសអ្នកមានវិប្បដិសារីដូចតទៅ ៖
១-ធ្វើខ្លួនជាមនុស្សចុះសម្រុងនឹងសង្គមគឺ ចូលចិត្ដរាប់អានមិត្ដច្រើន មិនប្រកាន់វណ្ណៈ។ ព្យាយាមធ្វើអ្វីដែលថ្មី ឬក៏ស្គាល់មិត្ដថ្មីៗដើម្បីបង្ហាញអោយបុរសម្នាក់នោះឃើញថា ជីវិតរបស់អ្នកមិនវិលទៅរកគេវិញទេ ហើយក៏មានអ្នកថ្មីត្រូវការអ្នកដែរ។
២-រៀបចំខ្លួនអោយស្រស់ស្អាតជានិច្ចបើអាចបាន គួរប្ដូរម៉ូដសក់ ឬក៏ផលិតផលប្រើប្រាស់មួយចំនួនដូចជា ក្រែម និងទឹកអប់ ជាដើម។ ធ្វើបែបនេះដើម្បីអោយបុរសម្នាក់នោះមើលឃើញថា អ្នកពិតជាគួរអោយស្រលាញ់ហើយគាត់ក៏គិតខុសដែរ ដែលបោះបង់អ្នកចោល។
៣-ធ្វើចិត្ដអោយល្អ និងទូលាយបន្ដិចគឺ ព្យាយាមរួសរាយរាក់ទាក់ជាមួយអ្នកថ្មី និងពេលជជែកគួរចោលស្នាមញញឹមខ្លះៗផល។ នៅពេលនិយាយជាមួយនរណាម្នាក់ ត្រូវស្ដាប់គេ ឬក៏ទុកឱកាសអោយគេបកស្រាយតាមការគួរផងទៅចុះ។
៤-ធ្វើចិត្ដអោយសប្បាយរីករាយកុំខ្វល់ចិត្ដអោយសោះ។
៥-ត្រូវចេះអត់ធ្មត់។ មានពេលខ្លះភាគីខាងបុរសប្រហែលជាអាចយកពេលគិតពីរឿងនេះថា តើគាត់កំពុងតែស្ដាយក្រោយឬយ៉ាងណាខណៈដែលបាត់បង់រូបអ្នក។ ដូច្នេះនេះអាចជារឿងល្អសម្រាប់អ្នកទាំងពីរក្នុងវេលាមួយមុននឹងបុរសម្នាក់នោះវិលមករកអ្នកវិញ៕
0 comments:
Post a Comment