ចំណេះដឹងថ្មីៗ

រឿងដ៏អស្ចារ្យរបស់ស្លឹកស្តៅ ដែលអ្នកមិនធ្លាប់ដឹង!


អ្នកអាចជួយធ្វើអោយស្បែករបស់អ្នកប្រសើរឡើង និង ការពារការកើតជំងឺស្បែកផ្សេងៗបានដោយគ្រាន់តែប្រើស្លឹកស្តៅ។ ខាងក្រោមនេះយើងខ្ញុំនឹងបង្ហើបប្រាប់ពីអាថ៌កំបាំងដ៏អស្ចារ្យរបស់ស្លឹកស្តៅ ដែលអ្នកមិនធ្លាប់ដឹង។

ជាដំបូងអ្វីដែលអ្នកត្រូវការនោះគឺស្លឹកស្តៅស្រស់ៗ ១ ក្តាប់។ បុកវា រឺកិនវាដោយដាក់ទឹកបន្តិចចូលដើម្បីអោយវាមានជាតិទឹក។ រួចលាបវាទៅលើស្បែករបស់អ្នក ទុកចោលអោយស្ងួតទៅតាមធម្មជាតិ រួចលាងសំអាតចេញ។

អត្ថប្រយោជន៍របស់វាមានដូចជា៖

- ព្យាបាលស្នាម៖ ប្រើប្រាស់ស្លឹកស្តៅបុកអោយបានជាប្រចាំទៅលើស្បែករបស់អ្នក អាចជួយក្នុងការបំបាត់ស្នាម ដែលបន្សល់ពីមុនខ្ទុះ,​ មុន រឺការរលាក។ សូមសាកល្បងជាមួយនឹងស្លឹកស្តៅបុក ហើយរង់ចាំមើលប្រសិទ្ធភាពរបស់វា។ អ្នកអាចបន្ថែមម្សៅរមៀតមួយចឹបចូលទៅក្នុងស្លឹកស្តៅបុករបស់អ្នក។

- ប្រឆាំងនឹងមុន៖ ដោយគ្រាន់តែបុកស្លឹកស្តៅស្រស់ៗ ជាមួយស្លឹកជី ប្រសិនជាអ្នកមានទឹកផ្កាកូលាបដាក់វាចូលបន្តិចទៅក្នុងល្បាយរបស់អ្នក។ លាបវាទៅលើស្បែករបស់អ្នក នោះអ្នកអាចកំចាត់មុន និងទប់ស្កាត់ការកើតឡើងវិញ។ លាបវាទៅលើស្បែកដែលមានបញ្ហា ហើយលាងចេញជាមួយទឹកត្រជាក់។ ស្លឹកស្តៅ និង ស្លឹកជី ទាំងពីរមុខនេះមានសារធាតុប្រឆាំងនឹងបាក់តេរីដ៏ត្រឹមត្រូវ ហើយវាមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការព្យាបាលមុន។

- គ្រប់គ្រងជាតិប្រេង៖ រៀបចំធ្វើម៉ាសដោយយកស្លឹកស្តៅបុក, យ៉ាអួ និងក្រូចឆ្មារលាយបញ្ជូលគ្នា ហើយលាបទៅលើមុខរបស់អ្នក។ លាងចេញបន្ទាប់ពី ២០នាទី។ វានឹងជួយគ្រប់គ្រងការផលិតជាតិប្រេងដែលលើស។

- ផ្តល់សំណើម៖ អ្នកអាចគ្រប់គ្រងជាតិប្រេងដែលលើស ហើយអ្នកក៏អាចធ្វើអោយវាមានសំណើមផងដែរ។​ ដោយគ្រាន់តែយកស្លឹកស្តៅបុកលាយជាមួយទឹកឃ្មុំបន្តិច ហើយលាបទៅលើមុខរយៈពេល ១៥នាទី សឹមលាងចេញតាមធម្មតា។

- Exfoliator៖ បុកស្លឹកស្តៅ​ ហើយបន្ថែមម្សៅសំបកក្រូចចូលបន្តិច បន្ទាប់មកបន្ថែមប្រេងអូលីវចូលបន្តិចទៀត។ ប្រើល្បាយនេះដុសថ្នមៗ ហើយទុកចោលរយៈពេល ១៥នាទី។ លាងចេញជាមួយទឹកក្តៅឧណ្ហៗ។ វានឹងជួយកំចាត់មុនក្បាលខ្មៅ, មុនក្បាលសៗ និងកោសិកាស្បែកដែលងាប់ចេញ។

- ប្រឆាំងនឹងភាពចាស់៖
ដើម្បីទប់ស្កាត់ការចាស់មុនអាយុនៃស្បែក អ្នកគ្រាន់តែលាយម្សៅចន្ទន៍ក្រស្នា ទៅក្នុងស្លឹកស្តៅបុក ហើយលាបទៅលើស្បែករបស់អ្នក។

​ប្រសិនបើអ្នកមានបញ្ហាណាមួយដូចរៀបរាប់ខាងលើសូមល្បងជាមួយរូបមន្តខាងលើនេះ៕

0 comments:

Post a Comment

Powered by Blogger.