រូបតំណាង businessinsider.com |
១) ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃស្អែក តើខ្ញុំមានអារម្មណ៍ពេញចិត្តនឹងជីវិតខ្ញុំពេលនេះឬទេ? ៖ អ្នកត្រូវចាំថាគ្មានពាក្យថាស្ដាយក្រោយឡើងក្នុងជីវិតមនុស្សដើម្បីចាប់ផ្ដើមសាជាថ្មីពេលអ្នកបរាជ័យ ហេតុដូចនេះអ្នកត្រូវចេះផ្លាស់ប្ដូរខ្លួនឯងចាប់ពីថ្ងៃនេះតទៅ។ ប្រសិនបើអ្នកមិនពេញចិត្តនិងជីវិតខ្លួនឯងពេលនេះទេ អ្នកត្រូវតែ ចំណាយពេលគិតឡើងវិញពីរបៀបដែលអ្នកប្រើប្រាស់ពេលវេលាខ្លួនឯង ព្រោះវាគ្មានអ្វីជាក់លាក់ឡើងនៅក្នុងជីវិតមនុស្ស។
២) តើអ្វីជាភារកិច្ចដ៏មានតម្លៃរបស់ខ្ញុំដែលត្រូវធ្វើ? ៖ នេះអាចជាសំនួរសំខាន់មួយសម្រាប់ជីវិតជាយុវវ័យរបស់អ្នក តើឥឡូវអ្នកអាចធ្វើអ្វីបានខ្លះដើម្បីជាប្រយោជន៍។ នៅក្នុងអាជីវកម្មវិញ តើអ្វីដែលអ្នកចង់បង្កើតឲ្យក្លាយជារបស់ផ្ទាល់ខ្លួនអ្នក ហើយវាមានតម្លៃប៉ុណ្ណា? នៅពេលដែលអ្នកអាចរកឃើញនូវអ្វីដែលជាលក្ខណៈពិសេសរបស់អ្នក ឬ ទេពកោសល្យរបស់អ្នក នោះអ្នកនឹងអាចក្លាយជាអ្នកជំនាញមួយពិតប្រាកដ។
៣) តើនរណាជាអ្នកដែលជំរុញទឹកចិត្តខ្ញុំខ្លាំងជាងគេ? ៖ អ្នកត្រូវចេះគិតដល់បុគ្គលជោគជ័យមួយណា មេដឹកនាំមួយណា សហគ្រិនរូបណា ដែលអ្នកស្រលាញ់ខ្លាំងជាងគេ ហើយ ចង់ក្លាយខ្លួនដូចពួកគេ ត្រូវចេះស្វែងយល់ពីជីវិតពួកគេ បទពិសោធន៍ មកធ្វើជាគំរូផ្ទាល់ខ្លួនអ្នក ដើម្បីផ្ដល់ក្ដីសង្ឃឹមឲ្យខ្លួន ដើម្បីបន្តចាប់យកក្ដីស្រមៃរបស់ខ្លួន។
៤) ហេតុអ្វីបានជាខ្ញុំត្រូវក្រោកនាពេលព្រឹកព្រលឹម? ៖ នេះជាការរំលឹកអ្នក តើអ្វីជាគោលបំណងរបស់អ្នក ដែលត្រូវតែតម្រូវឲ្យភ្ញាក់ពីព្រលឹម។ ចម្លើយសម្រាប់សំនួរនេះក៏មិនងាយស្រួលឆ្លើយនោះដែរ ប៉ុន្តែអ្នកនៅតែមានគោលបំណងច្បាស់លាស់នៅក្នុងខ្លួន នៅពេលដែលអ្នកមើលឃើញពីគោលបំណងនិងមើលឃើញពីខ្លួនឯងកាន់តែច្រើន អនុភាពដ៏អស្ចារ្យ ជាច្រើនកំពុងតែរងចាំអ្នក។
៥) តើខ្ញុំចំណាយពេលវេលាប៉ុន្មានក្នុងមួយថ្ងៃដើម្បីសិក្សា? ៖ អ្នកត្រូវចេះកត់ត្រាខ្លួនឯងតើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ហើយអ្នកចំណាយពេលប៉ុន្មានដើម្បីរៀនវា។
៦) តើអ្នកណាដែលខ្ញុំគួរស្រលាញ់ ហើយ តើខ្ញុំបានប្រាប់គេ ឬ បង្ហាញឲ្យឃើញថាខ្ញុំស្រលាញ់គេយឺតពេលឬទេ? ៖ អ្នកមិនត្រូវរំពឹងថាមនុស្សដ៏ទៃយល់ពីអារម្មណ៍របស់អ្នកឡើយ សូម្បីតែមិត្តភ័ត្តិ និង គ្រួសារពេលខ្លះពួកគេមិនអាចយល់ពីអារម្មណ៍របស់អ្នកនោះទេ។ អ្នកត្រូវតែចេះបង្ហាញឲ្យពួកគេឃើញថាអ្នក ស្រលាញ់ពួកគេប៉ុណ្ណា បារម្ភពីពួកគេប៉ុណ្ណា។
៧) តើអ្វីទៅជានិយមន័យនៃពាក្យជោគជ័យសម្រាប់ខ្លួនខ្ញុំ? នេះជាសំនួរមួយដែលអាចធ្វើឲ្យជីវិតមនុស្សគ្រប់រូបមានការផ្លាស់ប្តូរ ព្រោះនៅពេលដែលអ្នកអាចកំណត់និយមន័យពាក្យជោគជ័យឲ្យខ្លួនឯងហើយនោះ វាជាមគ្គុទ្ទេសក៍មួយជួយនាំផ្លូវអ្នក ក្នុងការបង្កើតការសម្រេចចិត្តធ្វើអ្វីមួយប្រកបដោយភាពត្រឹមត្រូវ។
Author: ប្រែសម្រួល៖ ជី លីស៊ុន
Source: businessinsider.com
Credit: TheBNEWS
0 comments:
Post a Comment