តាមការសម្ភាសន៍បុរសដែលធ្លាប់ក្បត់ចិត្ដគួរស្នេហ៍ ២៥០នាក់ ភាគច្រើនបានផ្ដល់ហេតុផលស្រដៀងគ្នាថា ទោះបីជាមានអារម្មណ៍ខុស ប៉ុន្ដែនៅពេលបានប្រព្រឹត្ដម្ដងហើយ លើក្រោយវាដូចជារឿងងាយស្រួល និងមិនគួរក្រែងអែងចិត្ដទៅទៀតឡើយ។
រីឯបុរសមួយចំនួនបានអោយដឹងថា មូលហេតុដែលពួកគេងាកមកញ៉េះញ៉ោះជាមួយស្រីក្មេងៗក៏ដើម្បីទាញពេលវេលាទៅរកវ័យកំលោះ។ បើស្ដ្រីណាដែលមានសក់វែងរលោស់រលោងរឹតតែធ្វើអោយនឹងដល់ភរិយាក្នុងវ័យក្មេង ធ្វើអោយគេមានអារម្មណ៍ស្រស់បស់ រហ័សរហួនភ្លាមៗ។
ប៉ុន្ដែទោះជាមានហេតុផលមកអះអាងបែបណា ក៏ការក្បត់ចិត្ដនៅជាចំណុចមិនល្អ ដែលធ្វើអោយភាគីស្រីខូចចិត្ដ និងកើតវិបត្ដិធ្ងន់ធ្ងរបាន ជាពិសេស អាចនាំរោគផ្លូវភេទមកដល់ខ្លួនឯង និងប្រពន្ធកូនបាន។ ដូច្នេះបុរសទាំងឡាយគួរមានភាពស្មោះភក្ដីជាមួយភរិយាបែប "ប្ដីមួយ ប្រពន្ធមួយ" ទើបសង្គមទទួលស្គាល់ និងអោយតម្លៃ ហើយមិនខុសនឹងច្បាប់ឯកពន្ធភាពផងដែរ៕
ប្រែសម្រួលដោយ៖ ជីញ
ប្រភព៖ Knowledge
0 comments:
Post a Comment