ផ្លែមៀន ជាប្រភេទផ្លែឈើហូបផ្លែមួយប្រភេទដែលមិនថា ក្មេង ឬចាស់នោះទេ សុទ្ធតែចូលចិត្តបរិភោគ ដោយហេតុថា រសជាតិផ្អែមរបស់ផ្លែមៀន ពេលបានបរិភោគម្ដងហើយ ចង់បរិភោគម្ដងទៀត។ បន្ថែមលើរសជាតិឈ្ងុយឆ្ងាញ់ ផ្លែមៀន ក៏ជាឱសថព្យាបាលជម្ងឺមួយចំនួនផងដែរ។
- សាច់ផ្លែមៀនជាថ្នាំជំនួយកម្លាំង គេប្រើព្យាបាលបាក់កម្លាំងក្រោយងើបពីឈឺ ដេកមិនសូវលក់ ញ័រទ្រូង ភ្លេចច្រើន និងរដូវធ្លាក់ច្រើនខុសប្រក្រតី ហូរឈាមស្លេកស្លាំង ប្រើ ១០ទៅ ១៥ ដាំទឹកផឹក។
- ឬសព្យាបាលនោមល្អក់ ធ្លាក់ស រលាកសន្លាក់ឆ្អឹង ប្រើ ១៥ ទៅ ៣០ ក្រាម ដាំទឹកផឹក។
- ម្សៅគ្រាប់ផ្លែ គេប្រើសម្រាប់លាបបូសរយ ពងបែកមានខ្ទុះ និងរបួសតិចតួច ឈឺចុកក្នុងក្រពះ ចុកខ្លួន រលាកភ្លើង រលាកទឹកក្ដៅ របួសចេញឈាម ប្រើ ១០ ទៅ ១៥ ក្រាមដាំទឹកផឹក។
- ស្លឹកដាំផឹកការពារគ្រុនផ្ដាសាយ ព្យាបាលផ្ដាសាយ គ្រុនចាញ់ រលាកពោះវៀនតូច។ ប្រើ ១០ ទៅ ១៥ក្រាមដាំទឹកផឹក។ ទឹកស្ងោរស្លឹកមៀនសម្រាប់លាងព្យាបាលស្រែងកង្កែប៕
ប្រែសម្រួលដោយ៖ សុក
ប្រភព៖ Knowledge
0 comments:
Post a Comment