ពេលអ្នកលួចស្រឡាញ់នារីម្នាក់ តើអ្នកហ៊ានសារភាព ប្រាប់នាងត្រង់ៗដែរឬទេ? ហើយថាតើ អ្នកមានធ្លាប់គិតដែរទេថា នាងកំពុងតែលួចស្រឡាញ់អ្នកផងដែរនោះ?
ខាងក្រោមនេះ ជាវិធីសាស្ត្រទាំង ១០ ដែលអ្នកអាចសាកល្បង ដើម្បីបញ្ជាក់ក្តីស្រឡាញ់ របស់អ្នកចំពោះនាង ដោយប្រយោល។
១. គោរពនាង . កុំធ្វើឲ្យនាងមានអារម្មណ៍ថា នាងគ្មានតម្លៃ
២. ស្តាប់នាង . មិនត្រឹមតែពាក្យសំដី ដែលនាងបាននិយាយនោះទេ ប៉ុន្តែ អ្នកត្រូវផ្តោតសំខាន់ផងដែរ ទៅលើអ្វី ដែលនាងមិនបាននិយាយប្រាប់ ដូចជា អារម្មណ៍ ទឹកមុខ និងកាយវិការជាដើម
៣. សរសើរនាង . និយាយចំៗ ឬបញ្ឆិតបញ្ឆៀងបន្តិច ដូចជា ថ្ងៃនេះ ស្អាតម្លេះ! សក់រលោងដល់ហើយ! ស្លៀកពាក់អញ្ចឹងទៅ គួរឲ្យស្រឡាញ់ម្លេះ!
៤. ព្យាយាមបង្ហាញចំណាប់អារម្មណ៍របស់អ្នក ទៅលើអ្វីដែលនាងចូលចិត្ត . តើនាងចូលចិត្តធ្វើម្ហូបមែនទេ? អ្នកអាចជួយនាង ឬណែនាំសៀវភៅធ្វើមុខម្ហូបឲ្យនាងបាន
៥. ពិចារណាគំនិតរបស់នាង មុននឹងអ្នកសម្រេចចិត្ត . ពេលមានរឿងពិភាក្សាគ្នា ចូរសួរយោបល់នាងសិន មុននឹងអ្នកសម្រេចចិត្តទាំងអស់គ្នា
៦. អត់ទោសឲ្យនាង . គ្មានវិធីសារភាពស្នេហ៍ណា ដែលល្អជាងនេះទៀតឡើយ ដូច្នេះ ចូរបើកចិត្តឲ្យទូលាយ ទោះបីជានាងធ្វើខុសក៏ដោយ
៧. រៀបគម្រោងដើរលេង . នាំនាងទៅកាន់កន្លែង ដែលនាងកំពុងស្រមៃ និងចង់ឃើញផ្ទាល់ភ្នែក
៨. ទទួលស្គាល់កំហុស . បើកចិត្តឲ្យទូលាយ និងស្មោះត្រង់ ហើយបង្ហាញអំពីការសោកស្តាយ ចំពោះកំហុសរបស់អ្នក
៩. ពេលនាងមិនស្រួលខ្លួន ត្រូវយកចិត្តទុកដាក់ឲ្យមែនទេន. សួរហើយសួរទៀត អំពីអាការៈ និងការលំបាករបស់នាង ហើយបើអាច ជូននាងទៅពេទ្យផង
១០. ពេលនាងត្រូវការជំនួយ ចម្លើយតែ ១ គត់ គឺ បាទ . បង្ហាញអំពីការយកចិត្តទុកដាក់ និងបារម្ភទៅលើនាងគ្រប់ពេលវេលា មិនថា ការងារតូច ឬធំក្តី បើនាងពឹងហើយ ត្រូវធ្វើឲ្យបាន៕
ប្រភព៖ health
0 comments:
Post a Comment