1. នៅពេលដែលអ្នកទៅដើរលេងជាមួយគ្នា ហើយអាកាសធាតុប្រែជាត្រជាក់ អ្នកអាចយកអាវក្រៅរបស់អ្នកដណ្តប់ឲ្យគេ ដើម្បីឲ្យគេទទួលបានភាពកក់ក្តៅពីអ្នក នោះគេនឹងទុកអ្នកក្នុងចិត្ត។
2. នៅពេលដែលគេមិនសប្បាយចិត្ត អ្នកអាចអង្គុយនៅក្បែរគេដើម្បីស្តាប់គេនិយាយ ទោះបីជារឿងទាំងនេះជារឿងដែលឥតប្រយោជន៍ ប៉ុន្តែឲ្យតែអ្នកអង្គុយជិតគេ នោះគេនឹងសប្បាយចិត្តឡើងវិញ។
3. ប្រសិនជាអាចអ្នកអាចកំដរគេទៅដើរលេងជាមួយមិត្តភក្តិរបស់គេ ថ្វីត្បិតតែវាមិនមែនជារឿងដែលមនុស្សប្រុសភាគច្រើនចូលចិត្តធ្វើ ប៉ុន្តែឲ្យតែអ្នកជាមនុស្សបែបនេះ នោះគេនឹងស្រលាញ់អ្នកខ្លាំងណាស់។
4. អ្នកផ្ទះគឺជាមនុស្សដែលសំខាន់សម្រាប់នារីគ្រប់រូប ដូចនេះឲ្យតែអ្នកអាចឆ្លៀតពេលកំដរអ្នកផ្ទះរបស់គេ នោះអ្នកអាចជាមនុស្សសំខាន់ក្នុងចិត្តរបស់គេហើយ។
5. នៅពេលដែលមនុស្សប្រុសម្នាក់ហ៊ានលះបង់កិតិ្តយសរបស់ខ្លួនធ្វើគ្រប់យ៉ាងដើម្បីឲ្យនារីម្នាក់សើចដោយសប្បាយចិត្ត នោះហើយជាបុរសក្នុងក្តីសុបិន្តរបស់នារី។
6. នារីត្រូវការបុរសម្នាក់ដែលសុខចិត្តកំដរគេ ហើយបដិសេធមិនចេញទៅក្រៅជាមួយមិត្តភក្តិ ប្រសិនជាអ្នកអាចជាបុរសប្រភេទនេះ នោះអ្នកនឹងអាចយកបានចិត្តមនុស្សស្រីយ៉ាងលឿនបំផុត៕
ប្រភព៖ health
0 comments:
Post a Comment