![]() |
ពិធីបញ្ចុះបឋមសិលា ខុនដូD’Seaview ដ៏ប្រណីតត្រូវបានរៀបចំនៅខេត្តកំពង់សោម |
ពិធីបញ្ចុះបឋមសិលាអគារD’Seaviewប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែមករាដើម្បីអបអរសាទការលក់ គម្រោងដំណាក់កាលទីមួយក្រោមអធិបតីភាពឯកឧត្តមយន្តមីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងជាច្រើននាក់។
D’Seaviewបាននាំមកនូវគម្រោងអភិវឌ្ឍន៍ចម្រុះមួយដែលដាក់បញ្ចូលគ្នាទាំងលំនៅដ្ឋាននិងអគារ ពាណិជ្ជកម្មនៅតាបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅក្នុងខេត្តព្រះសីហនុ។
ជាមួយនិងអគារភ្លោះពីរដែលមានកំពស់២៨ជាន់ D’Seaviewគឺជាបណ្តុំនៃខុនដូរ ប្រណីតអគារ ពាណិជ្ជកម្ម និងសណ្ឋាគារក្នុងតំបន់អភិវឌ្ឍន៍ថ្មីមួយក្នុងខេត្តកំពង់សោម។
D’Seaviewមានទីតាំងនៅតាមបណ្តោយមាត់សមុទ្រជិតឆ្នេរសុខាព្រមទាំងបរិយាកាសដ៏ សែនមនោរម្យ ប៉ុន្តែនៅមិនឆ្ងាយពីទីប្រជុំជនដែលប្រមូលផ្តុំដោយភោជនីយដ្ឋានជាតិនិងអន្តរជាតិ បារក្លឹបផ្សារាត្រីស្ប៉ានិងផ្សារទំនើបនានា។
ភ្ញៀវកិត្តិយសទាំងអស់ត្រូវបានអញ្ជើញចូលរួមជាមួយក្រុមហ៊ុនCamhomesដើម្បីធ្វើជាសក្ខីភាពនៃការប្រារព្ធពិធីនេះដែលនឹងចាប់ផ្តើមនៅម៉ោង៨:០០នាទីព្រឹកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃឯកឧត្តមយន្តមីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
បន្ទាប់ពីបញ្ចុះបឋមសិលានេះ ពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយភ្ញៀវកិត្តិយសទាំងអស់ នឹងរៀបចំនៅក្នុងសណ្ឋាគាសុខា នៃខេត្តព្រះសីហនុ។Camhomesក៏នឹងមានរៀបចំកម្មវិធីពិសេសមួយគឺ«ការចាប់រង្វាន់ ទិញភ្លាមឈ្នះភ្លាម»ដល់អតិថិជនដែលទិញខុនដូD’Seaviewនៅក្នុងខែមករានេះ។
គម្រោងនេះរួមមានអគារស្នាក់នៅការិយាល័យនិងសណ្ឋាគារដែលសរុបមានចំនួន៧៣៥បន្ទប់ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល២៨ខែ។
D’Seaviewនឹងធ្វើអោយការស្នាក់នៅរបស់លោកអ្នកមានផាសុកភាព ជាមួយនឹងអាគារលំនៅដ្ឋាន និង អាគារពាណិជ្ជកម្មដ៏ទំនើបនៅក្នុងទីតាំងតែមួយ។
វាមិនត្រឹមតែជាកន្លែងដ៏ល្អសំរាប់ការរស់នៅ ការិយាល័យ និងការសម្រាកលំហែរប៉ុណ្ណោះទេប៉ុន្តែការវិនិយោគនៅក្នុងការអភិវឌ្ឍបែបចម្រុះនេះទាំងអគារពាណិជ្ជកម្មនិងខុដូអាចឲ្យលោកអ្នកទទួល បានទទួលបានចំណេញខ្ពស់នាពេលអនាគត។
គម្រោងសណ្ឋាគារបស់ D’Seaviewក៏បើកអោយវិនិយោគគិនដេញថ្លៃ ជាពិសេសគឺសម្រាប់ប្រជាជនកម្ពុជាដែលចង់បង្កើតមុខជំនួញក៏ដូចជារស់នៅផងដែរជាមួយនឹងហាងទំនិញ (shop house) ។
បែបបទនៃការរស់នៅឆ្លុះបញ្ចាំងពីគុណភាពនៃគំនិតក្នុងការរចនារបស់D’Seaview ដែលធ្វើឲ្យអតិថិជនមានមោទនភាពដោយមានស្នាក់នៅមុនគេ។ នៅក្នុងដំណាក់កាលដំបូងនៃការលក់ និងកក់គឺមានចំនួនជាង៨០ភាគរយនៃអគារចំនួន៣០០បន្ទប់ត្រូវបានចាប់អារម្មណ៍ដោយអតិថិជនជាតិនិងអន្តរជាតិនៅក្នុងតម្លៃចាប់ពី៦៧៥ដុល្លាអាមេរិចដល់១៩៤៣ដុល្លាអាមេរិចក្នុងមួយម៉ែតការេ។
វាមិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលទេដែលអ្នកវិនិយោគជាតិ និងអន្តរជាតិកាន់តែច្រើនឡើងកំពុងស្វែងរកឱកាសវិនិយោគលើអចលនទ្រព្រនៅតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា។ខេត្តព្រះសីហនុ ដែលជារមណីយដ្ឋានឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកម្ពុជាមិនត្រឹមតែជាទិសដៅទេសចរណ៍ទីមួយរបស់ជាតិ ដែលមានឆ្នេរ៏ស្រស់ត្រកាល និងកោះដ៏សែនមនោរម្យប៉ុណ្ណោះទេប៉ុន្តែវាក៏ជាទីក្រុងសេដ្ឋកិច្ចដែលលូតលាស់ជាងគេមួយ បន្ទាប់ពីទីក្រុងភ្នំពេញ។
ក្រុងព្រះសីហនុគឺជាតំបន់សេដ្ឋកិច្ចមាត់សមុទ្រមួយនៃប្រទេសកម្ពុជាហើយកំពុងតែរីកចំរើនយ៉ាងឆាប់រហ័សមិនធ្លាប់មានពីមុនមក។វាគឺជាកំពង់ផែទឹកជ្រៅរបស់ជាតិតែមួយគត់និងជាតំបន់សេដ្ឋកិច្ចពិសេសដែលធំជាងគេបំផុតនៅកម្ពុជាហើយព្រមទាំមានឧស្សាហកម្មប្រេងនិងហ្គាសដ៏ធំមួយក្នុងពេលឆាប់ៗនេះ។
ព្រោះតែខេត្តព្រះសីហនុកំពុងតែត្រូវបានគេចាប់អារម្មណ៍ខ្លាំង ហេតុនេះហើយការតភ្ជាប់ជើងហោះហើរ ក៏ដូចជារថយន្តក្រុងកាន់តែច្រើនឡើងកំពុងតែបង្កើតឡើងដើម្បីតភ្ជាប់ទៅនឹងបណ្តាល ខេត្តផ្សេងៗ និងតំបន់ដ៏ទៃទៀត ។ប្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុកំពុងដំណើរហោះហើរទៅ កូរ៉េខាងត្បួងសិង្ហបុរីនិងចិនក៏ដូចជាហោះហើរទៅមកពីសៀមរាប។
ជ្រើសរើសលំនៅស្ថាននិងអគារពាណិជ្ជកម្មនៅក្នុងក្តីសុបិន្តរបស់អ្នកឥលូវនេះនិងសូមអញ្ជើញ ទស្សនាសាលតាំងបង្ហាញរបស់Camhomes’ D’Seaviewនៅវិមានកាណាឌីយ៉ានិង ជាមួយការផ្តល់ប្រឹក្សាពីអ្នកជំនាញអចលនទ្រព្យឬអ្នកអាចចូលឆែកពត៌មានលំអិតតាមរយៈគេហទំព័រrealestate.com.kh។
0 comments:
Post a Comment