![]() |
កង់អេឡិចត្រូនិក MoDe:Flex e-bike |
១) កង់ Gi FlyBike
Gi FlyBike ជាកង់ដែលមានកម្មវិធីផ្ទាល់ខ្លួន អាចធ្វើការចាក់សោដោយស្វ័យប្រវត្តិ អាចបញ្ចូលថ្មទូរស័ព្ទ និងអាចបត់វាជាពីរ នៅពេលដែលអ្នកលែងជិះ តម្លៃវាប្រមាណជា ២ ០០០ ដុល្លារ។
២) កង់អេឡិចត្រូនិក OKO
OKO ជាកង់អេឡិចត្រូនិកដែលអាចជិះបានចម្ងាយ ៤០ គីឡូម៉ែត្រនៅពេលអាគុយរបស់វាសាកពេញម្តង រចនាម៉ូដដោយក្រុមហ៊ុន Biomega របស់ប្រទេស ហុល្លង់ ហើយតម្លៃរបស់វាប្រហែល ២ ៣០០ ដុល្លារ។
៣) កង់ Otocycle RacerR
Otocycle RacerR ជាកង់ដែលមានបំពាក់ដោយអេក្រង់LCD ដើម្បីមើលពីកម្រិតថាមពលអាគុយ និង ល្បឿនរបស់កង់។ ជាស្នាដៃរចនាដោយក្រុមហ៊ុន Otorcycle ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដោយកង់នេះអាចធ្វើដំណើរក្នុងល្បឿន ២៤ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយអាចជិះបានចម្ងាយ ៦៤ គីឡូម៉ែត្រនៅពេលអាគុយរបស់វាសាកពេញម្តង ប៉ុន្តែតម្លៃរបស់វាមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ។
៤) កង់អេឡិចត្រូនិក Genze e-bike
កង់អេឡិចត្រូនិក Genze មានបំពាក់ដោយអេក្រង់អេឡិចត្រូនិកដើម្បីមើលល្បឿន និង ប្រព័ន្ធគ្របគ្រងផ្សេងទៀត ដោយវាអាចធ្វើដំណើរក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណែកឯតម្លៃរបស់វាគឺ ១ ៥០០ ដុល្លារ។
៥) កង់អេឡិចត្រូនិក MoDe:Flex e-bike
MoDe:Flex ជាកង់អេឡិចត្រូនិក បង្កើតឡើងដោយក្រុមហ៊ុន Ford វាបំពាក់ដោយបច្ចេកវិទ្យាអាចភ្ជាប់មកកាន់ទូរស័ព្ទស្មាតហ្វូន ដើម្បីឆែកផែនទីផ្លូវ និង ចេញសេចក្តីព្រមានពីចរាចរណ៍ ដូចជាផ្លូវគ្រលុកជាដើម មិនត្រឹមតែប៉ុណ្ណោះ MoDe:Flex អាចបត់ជាពីពេលលែងជិះ សម្រាប់តម្លៃវិញគឺមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។
Credit: BNEWS
Source: businessinsider.com
0 comments:
Post a Comment