ប្រសិនបើអ្នកកំពុងតែមានការណាត់ជួបជាលើកដំបូង សូមកុំរំលងការជ្រើសឈុតពណ៌ស្អាត ព្រោះវាអាចជាការចងចាំដ៏ល្អមួយ និងអាចជាការទាក់ទងយូរអង្វែងរបស់អ្នក។
- ណាត់ជួបជាមួយភ្ញៀវ «អាចប្រើពណ៌ផ្ទៃមេឃ ពណ៌ទឹកប៊ិច» ៖ ពណ៌ផ្ទៃមេឃជួយធ្វើឲ្យអ័រម៉ូនធូរស្រាល ហើយក៏បង្កើតថាមពល និងជួយឲ្យអ្នកមើលទៅសុភាព ទន់ភ្លន់ មានវិន័យ និងមានភាពទទួលខុសត្រូវខ្ពស់។
- ពណ៌ណាត់ជួបជាមួយមនុស្សវ័យចំណាស់ «ពណ៌បៃតង» ៖ ការស្លៀកពាក់ពណ៌បៃតងនោះ ធ្វើឲ្យអ្នកបានជួបយើងមានអារម្មណ៍ស្ងប់ ជិតស្និទ្ធនឹងធម្មជាតិ។ ចំណែកអ្នកដែលនៅក្បែរយើង មានតែអារម្មណ៍ល្អៗ និងពោរពេញដោយភាពជឿជាក់។
- ណាត់ជួបមិត្តភក្ដិថ្មី បង្កើតមិត្តភាព «គួរប្រើពណ៌ទឹកក្រូច» ៖ ពណ៌ទឹកក្រូចផ្ដល់អារម្មណ៍ស្រស់ថ្លា បង្ហាញថាអ្នកជាមនុស្ស មានចិត្តកក់ក្ដៅ ចិត្តទូលាយ...។
- ណាត់ជាមួយគូស្នេហ៍ «ពណ៌ក្រហម» ៖ ពណ៌ក្រហមជាពណ៌បញ្ជាក់ពីភាពឋិតថេរ បរិបូរណ៍ ជម្រុញឲ្យភាគីម្យ៉ាងទៀតមានអារម្មណ៍ ក្រហល់ក្រហាយ និងធ្វើឲ្យរសាប់រលស់ចិត្ត។
- ណាត់ជួបផ្លូវការជាមួយអ្នកមានឋានៈខ្ពស់ «ប្រើពណ៌ស្វាយ» ៖ ពណ៌ស្វាយស្រាល ឬពណ៌ស្វាយចាស់ ធ្វើឲ្យមានអារម្មណ៍ថា មិនសូវស្រស់ឆើត ប៉ុន្តែក៏ចូលចិត្តលាក់ក្ដីស្រមៃ និងភាពទន់ភ្លន់ ស្ងៀមស្ងាត់ផងដែរ៕
0 comments:
Post a Comment