ផ្លែ​ក្រូច​ខ្វិច មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កា​ជំងឺ​ផ្សេងៗ


ក្រូចខ្វិច គឺ​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន គុណ​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ នៅ​ក្នុង​ផ្លែ​ក្រូច​ខ្វិច ១០០ក្រាម អាច​ផ្ដល់​វីតាមីន C ៤២មីល្លីក្រាម និង​វីតា​មីន A ខ្ពស់ ហើយ​ថែម​ទាំង​មាន​វីតាមីន B និង​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​កាក​សរសៃ​ជាច្រើន​ទៀត​ផង។

ប្រសិន​បើ​លោក អ្នក​បាន​ទទួល​ទាន​វា​ជា​ប្រចាំ​ថ្ងៃ​នោះ គឺ​ពាក្យ​ថា ទល់​លាមក​កើត​រោគ​ផ្ដាសាយ​កូឡេស្តេរ៉ុល​ឡើង​ខ្ពស់ នោះ​ គឺ​លែង​មករំខាន​សុខភាព​របស់​លោក​អ្នក​បាន​ទៀត​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ ​និងជួយ​ការពារ​ក្រួស​នៅក្នុង​តម្រង​នោម ការពារ​មហារីក​ពោះវៀន​ធំ និងធ្វើ​ឱ្យ​រាងកាយ​ចៀស​ផុត​ពី​ រោគ​បេះដូង​បាន​ទៀត​ផង។ ប្រការ​ដែល​ល្អ លោក​អ្នក​គួរ​បរិភោគ​ផ្លែ​ក្រូច​ខ្វិច​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទទួល​បាន​សុខភាព​ល្អ៕

0 comments:

Post a Comment

Powered by Blogger.