នារីៗដែលមានសង្សារច្រើន មិនមែនជាការល្អឡើយ
ការនៅឯកា ពេលខ្លះវាជារឿងមួយ ល្អជាងការមានគូរ។ ប៉ុន្តែ ប្រសិនបើនៅតែឯការយៈពេលយូរពេក ក្ដីបារម្ភរបស់ឪពុកម្ដាយ ក៏មានច្រើនផងដែរ ពិសេសសម្រាប់នារីៗរបស់យើង។ សម្រាប់ការជ្រើសរើសគូស្រករ ឬគូសង្សារនេះ វាជារឿងសំខាន់ណាស់សម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ ព្រោះបើជ្រើសរើសខុស ប្រៀបដូចជាយើងដើរផ្លូវមួយដ៏វែងឆ្ងាយ ហើយវង្វេងផ្លូវ ដែលមិនអាចធ្វើការបើក្រោយបាន។
ជុំវិញនឹងបញ្ហាជ្រើសរើសគូស្រករ ឬការរកគូសង្សារនេះ ទៀតសោតក៏មានមតិជាច្រើនបានយល់ឃើញថា "នារីៗ ដែលមានសង្សារច្រើន មិនមែនជារឿងមួយល្អឡើយ"។ តើពិតដែរទេ បានជាគេហ៊ានលើកឡើងយ៉ាងដូច្នេះ? ហើយមានមូលហេតុអ្វីជាការសម្អាង?...
អ្នកប្រាកដជាធ្លាប់បានឮចាស់ៗ ឬឪពុកម្ដាយរបស់អ្នកនិយាយហើយថា «មនុស្សល្អ បើដើរចូលមនុស្សអាក្រក់ គេនឹងម៉ៃថាអាក្រក់ដូចគ្នា»។ ពិតណាស់ ប្រសិនបើអ្នកធ្លាប់មានសង្សារ បុរសទាំងឡាយ ឬអ្នកដែលធ្លាប់បានស្គាល់អ្នក ប្រាកដជាមានការវិនិច្ឆ័យទៅលើផ្លូវមួយមិនល្អ អាចនិយាយថា អ្នកបានខូចខ្លួន, ខូចប្រាណ ជាមួយម្នាក់នេះ ឬម្នាក់នោះ តាមតែការគិតរបស់គេ ទោះបីជាអ្នកមិនបានប្រព្រឹត្តរឿងនោះមែនក៏ដោយ។
មួយផ្នែកទៀតដែលអ្នកគួរយកចិត្តទុកដាក់នោះ គឺថា បុរសដែលជាសង្សារអ្នក ច្បាស់ជាមានម្នាក់យ៉ាងតិច ក្នុងចំណោមអ្នកទាំងនោះ ធ្លាប់សុំអ្នករួមភេទជាមិនខាន។ ផលវិបាកនៃការរួមភេទ ក្នុងពេលកំពុងសិក្សា ឬមុនពេលរៀបការ គឺមានផលវិបាកច្រើនណាស់ ដែលនារីៗទាំងឡាយមិនគួរប្រឡូក ឬសាកល្បងឡើយ។
ដូច្នេះអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់បំផុត គឺខួរក្បាល ដែលខួរក្បាលជាអ្នកបញ្ជា ហើយចិត្តជម្រុញដល់សកម្មភាព គឺត្រូវចេះប្រើខួរក្បាលឲ្យបានល្អ មុននឹងធ្វើអ្វីមួយ។ បើសិនជាមិនច្បាស់ទេនោះ អ្នកអាចពិភាក្សាជាមួយនឹងចាស់ ឬឪពុកម្ដាយរបស់អ្នក ព្រោះពួកគាត់ធ្លាប់បានឆ្លងកាត់បទពិសោធន៍ទាំងអស់នោះ៕
0 comments:
Post a Comment