នាងខ្ញុំរៀនថ្នាក់មហាវិទ្យាល័យឆ្នាំទី១ ហើយខ្ញុំបានស្គាល់បុរសម្នាក់ដែលរៀនឆ្នាំទី ៣ នៃសាកលវិទ្យាល័យជាមួយគ្នា។ យើងបានសាងស្នេហា និងភាពជិតស្និទ្ធ ដោយសារតែពាក្យមួយឃ្លាគឺ «សេចក្ដីស្រឡាញ់»។
គាត់ធ្លាប់មានមិត្តស្រីម្នាក់រួចមកហើយ តែខ្ញុំមិនធ្លាប់ទេ។ ខ្ញុំបានប្រាប់រឿងលម្អិតរបស់ខ្ញុំដល់គាត់ និងបង្ហាញពីចំណាប់អារម្មណ៍របស់ខ្ញុំចំពោះគាត់។ គាត់បានយកចិត្តទុកដាក់ចំពោះខ្ញុំជាងប្អូនស្រីរបស់គាត់ទៅទៀត។ ខ្ញុំមិនដឹងថា ខ្ញុំចាប់ផ្ដើមចូលចិត្តគាត់តាំងពីពេលណានោះទេ ហើយណាមួយទៀត គាត់មានវ័យក្មេងជាងខ្ញុំ និងធ្លាប់មានមិត្តស្រីទៀតផង។
នៅរដូវរងារនេះ យើងមានការបោះជំរុំមួយនៃក្រុមយុវជនជានិស្សិតទាំងអស់។ យើងពិតជាមានភាពរីករាយជាមួយគ្នាជាខ្លាំង ហើយនៅពេលល្ងាចគាត់បានជូនដំណើរខ្ញុំទៅតង់ ដោយហេតុថា ក្មេងប្រុស និងក្មេងស្រី មិនអនុញ្ញាតឲ្យគេងជាមួយគ្នាឡើយ។ ប៉ុន្តែនៅទីនោះមានមូសច្រើនពេក ហើយយើងក៏បានបិទតង់ចោល ហើយដើរជជែកគ្នាលេង។
ភ្លាមៗនោះ គាត់បានសួរខ្ញុំថា «ហេតុអ្វីបានជាខ្ញុំស្រឡាញ់អ្នក»។ ពេលនោះខ្ញុំបានតបទៅវិញថា «ដោយសារតែខ្ញុំក៏បានស្រឡាញ់អ្នកដូចគ្នា គឺយើងស្រឡាញ់គ្នាទៅវិញទៅមក»។ បន្ទាប់មកគាត់ញញឹម ហើយថើបខ្ញុំដោយឥរិយាបថសុភាពបុរស និងដោយភាពស្ងៀមស្ងាត់។ បន្ទាប់ពេលនោះ គាត់បានឱបខ្ញុំ ហើយនិយាយថា «អ្នកនឹងមិនអាចភ្លេចខ្ញុំទេ!...»។ ខ្ញុំក៏បានងក់ក្បាល ដោយបញ្ជាក់ពីភាពរឹងមាំ និងជឿជាក់ចំពោះគាត់។ គាត់ក៏បានថើបបបូរមាត់ខ្ញុំ ហើយឱបខ្ញុំយ៉ាងណែន។
ជាចុងបញ្ចប់ អារម្មណ៍មួយបានប្រាប់ខ្ញុំថា នេះហើយជាស្នាមថើបដំបូងដ៏ផ្អែមល្ហែម និងមានន័យបំផុតនោះក្នុងជីវិត ហើយក៏ជាស្នាមថើបដ៏ស្មោះត្រង់មិនអាចបំភ្លេចបាន៕
ជាចុងបញ្ចប់ អារម្មណ៍មួយបានប្រាប់ខ្ញុំថា នេះហើយជាស្នាមថើបដំបូងដ៏ផ្អែមល្ហែម និងមានន័យបំផុតនោះក្នុងជីវិត ហើយក៏ជាស្នាមថើបដ៏ស្មោះត្រង់មិនអាចបំភ្លេចបាន៕
0 comments:
Post a Comment