ចំណេះដឹងថ្មីៗ

ល្បិចងាយៗ សំរាប់អ្នកដែលចង់បាន បបូរមាត់ពណ៌ស៊ីជំពូ និង ចាកឆ្ងាយពីការប្រេះបែក


ថ្ងៃនេះបែកធ្លាយសូម លើកយកល្បិចងាយៗ ដែលអាចជួយអោយបបូរមាត់របស់អ្នក ប្រែជាពណ៌ស៊ីជំពូ និង ចាកឆ្ងាយពីការប្រេះបែក។ ចង់ដឹងថាគ្រឿងផ្សំមានអ្វីខ្លះ តោះទៅទាំងអស់គ្នា៖

វិធីទី ១៖
គ្រឿងផ្សំ៖
- ប្រេងអាល់ម៉ុន ១ ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
លាយគ្រឿងផ្សំទាំងពីរបញ្ជូលគ្នា លាបទៅលើបបូរមាត់ ហើយម៉ាស្សាថ្នមៗ ទុកចោលរយៈពេល ៣០នាទី សឹមលាងចេញ ហើយជូតបបូរមាត់អោយស្ងួត។ ធ្វើវារាល់ពេលយប់មុនពេលចូលគេង។

វិធីទី២៖
គ្រឿងផ្សំ៖
- ស្រទាប់ផ្កាកូលាបក្រហម ១ ក្តាប់កិនវាអោយម៉ដ្ឋ
- ក្រែមទឹកដោះគោ ១ ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖
លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា ច្របល់អោយសព្វ។ លាបវាទៅលើបបូរមាត់របស់អ្នក ទុកចោលរយៈពេល ២០ នាទី។ បន្ទាប់មកលាងចេញជាមួយទឹកដោះគោឆៅ រួចហើយសឹមលាងទឹកធម្មតាតាមក្រោយ។ វិធីមួយនេះអាចជួយជំរុះកោសិកាស្បែកងាយចេញពីលើបបូរមាត់របស់អ្នក។

វិធីទី៣៖
គ្រឿងផ្សំ៖
- ម្សៅរមៀត ១ ចុងស្លាបព្រាកាហ្វេ
- ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
- លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា រួចហើយលាបទៅលើបបូរមាត់ ទុកចោលរយៈពេល ១០នាទី។ រួចលាងចេញជាមួយទឹកធម្មតា។

បន្ថែម៖
- ជៀសវាងការប្រើក្រែមលាបបបូរមាត់ដែលគ្មានគុណភាព
- ជំរះគ្រឿងសំអាងចេញអោយបានស្អាត មុនពេលចូលគេង
- ជៀសវាងការញុំាកាហ្វេ​ រឺតែច្រើនហួសប្រមាណ
- លាបទឹកឃ្មុំមុនពេលចូលគេងជារៀងរាល់យប់
- ញុំាទឹកអោយបានច្រើន៕

0 comments:

Post a Comment

Powered by Blogger.