ចំណេះដឹងថ្មីៗ

វិធីងាយៗ បំបាត់រោមដុះកប់ក្នុងសាច់


រោមដុះកប់ក្នុងសាច់ ត្រូវបានគេដឹងថាបណ្តាលមកពីការកោរ ហើយពេលខ្លះវាឡើងខ្ទុះដូចមុនខ្ទុះអញ្ចឹងដែរ។ វាអាចបណ្តាលអោយមានការឈឺចាប់, ហើយ និង រលាកនៅលើស្បែកទៀតផង។ ចង់បំបាត់​បញ្ហានេះមិនមែនជារឿងដែលពិបាកទេ វិធីខាងក្រោមនេះអាចជួយអ្នកបាន៖

១. សំបកដំឡូងបារាំង
ចិតសំបកដំឡូងបារាំង ហើយយកសំបកខាងក្នុងបិត ទៅលើកន្លែងដែលមាន រោមដុះកប់ក្នុងសាច់។ រុំបង់បិតដំបៅដើម្បីកុំអោយវាជ្រុះ។ ទុកចោល ២៤ម៉ោង។ វិធីនេះមានប្រសិទ្ធភាព ធ្វើអោយរោមដែលដុះកប់ លូតចេញមកក្រៅ។

២. ថងតែដែលឆុងរួច
Tannic Acid ដែលនៅក្នុងថងតែជួយកំចាត់អាការៈក្រហម, រលាក និង រមាស់។ វាក៏ជួយធ្វើអោយស្បែករលោងផងដែរ។ យកវាដុសទៅលើកន្លែងដែលមានរោមដុះកប់។

៣. កាហ្វេ
ដួសកាហ្វេ ១ ស្លាបព្រាបាយ លាយជាមួយទឹកក្តៅឧណ្ហៗបន្តិច (តំរូវអោយខាប់)។ ដុសទៅលើកន្លែងដែលមានរោមដុះកប់ ម៉ាស្សាជាចលនារង្វង់។ ទុកចោល ១០-១៥នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

៤. ខ្ទឹមស
បុកខ្ទឹមសអោយម៉ដ្ឋ ហើយលាបទៅលើកន្លែងដែលមានបញ្ហា រួចហើយរុំជាមួយបង់។ ទុកចោល ៣០-៤០ នាទី សឹមលាងចេញជាមួយទឹក។ ធ្វើវិធីនេះ ២ ដងក្នុងមួយថ្ងៃ។

៥. ទឹកក្រូចឆ្មារ
លាបទឹកក្រូចឆ្មារទៅលើកន្លែងដែលមានរោមដុះកប់។ ទុកវាអោយស្ងួតទៅតាមដំណើរ។ លាងចេញជាមួយទឹកក្តៅឧណ្ហៗ តាមក្រោយ។

បញ្ជាក់៖ ប្រសិនបើស្បែករបស់អ្នកងាយរងនឹងប្រតិកម្ម វិធីមួយនេះមិនសក្តិសមសំរាប់អ្នកទេ។

ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕

0 comments:

Post a Comment

Powered by Blogger.