គតិបណ្ឌិត

អាថ៌​កំបាំង​នៅ​ពី​ក្រោយ​ជោគ​ជ័យ​របស់​​​​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft ​លោក​ ប៊ីល​ហ្គេត​


​មាន​​មនុស្ស​​ជា​ច្រើន​គិត​ថា ​លោក ប៊ីល​ហ្គេត​ (Bill Gates) ​គឺ​ជា​មនុស្ស​ចូល​ចិត្ត​នឹក​ស្រមៃ​ខ្លាំង​បំផុត​ នៅ​ពេល​លោក​បាន​បង្កើត ​​និង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​​ប្រព័ន្ធ​​​ប្រតិបត្តិការ​​ (Windows) ​សម្រាប់​កុំព្យូទ័រ​ជា​លើក​ដំបូង​។ លោក​ ប៊ីល​ហ្គេត​ បាន​ទទួល​ការ​កោត​សរសើរ​ចំពោះ​ការ​បង្កើត​ស្នាដៃ​ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​មួយ​ដ៏​មានការ​ពេញ​និយម​​បំផុត​នៅ​គ្រប់​ពេល​វេលា​​ និង​ស្ទើរ​តែ​គ្រប់​ប្រទេស​នៅ​​លើ​សាកលលោក។

​​ភស្តុតាង​ទាំង​នេះ​គឺ​ជា​ដើម​ចម​នាំ​ឲ្យ​គេ​ជឿ​​ជា​ទូទៅ​ថា ​គំនិត​ច្នៃ​ប្រឌិត​​គឺ​ជា​អ្វី​​មួយ​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន​ដើម្បី​បង្កើត​រឿង​នេះ​ឡើង។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​មាន​គំនិត​ជា​ច្រើន​ដែល​នាំ​ឲ្យ​សម្រេច​ជោគ​ជ័យ​បាន ហើយ​ការ​អនុ​វត្ត​ក៏​ត្រូវ​តែ​ធ្វើ​បាន​ដិត​ដល់​ផង​ដែរ​។

លោក ​ប៊ីលហ្គេត​ បាន​នាំ​យក​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​របស់​​ Microsoft ទៅ​គ្រប់​ទី​កន្លែង​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយ​សារ​តែ​ការ​អនុ​​វត្ត​តាម​គំនិត​ល្អៗ​មួយ​ចំនួន​របស់​មនុស្ស​ផ្សេងៗ​ដែល​ជួយ​ជ្រោមជ្រែង​​លោក​​ ហើយ​បាន​​ក្លាយ​ជា​មហាសេដ្ឋី​​លំដាប់​កំពូល​​​​ក្នុង​លោក​​​អស់​ពេល​ជិត​ ១០​ឆ្នាំ​មក​ហើយ​។

ខាង​ក្រោម​នេះ​ ​គឺ​ជា​គន្លឹះ​ខ្លះ​ៗ​ដែល​លោក ប៊ីល​ហ្គេត​ អាច​សម្រេច​ជោគ​ជ័យ​បាន​៖

១) ​តើ​អ្នក​ជឿ​ឬ​ទេ​ថា ​លោក​ ប៊ីល​ហ្គេត​ ​បាន​​ប្រកាន់​វិន័យ​ខ្លាំង​នៅ​ពេល​​​បង្កើត​ Windows ​ជា​លើក​ដំបូង? ​ លោក​មិន​បាន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​បញ្ចូល​របៀប​ថ្មី​ ​និង​ក្ដី​សុបិន​ជា​ប្រភព​អាជីវ​កម្ម​តែ​មួយ​មុខ​របស់​លោក​​ប៉ុណ្ណោះ​​ទេ។ នៅ​ពេល​លោក​ ហ្គេត​​ និង​ដៃ​គូ​របស់​លោក​​ម្នាក់​ទៀត​​គឺ​លោក Paul Allen បាន​សរ​សេរ​​កំណែប្រែ​ (version) ​ដំបូង​នៃ​ប្រព័ន្ធ​មូលដ្ឋាន​ Microsoft នោះ​ លោក ហ្គេត​ បាន​ឈប់​រៀន​​ពី​​សាកល​វិទ្យា​ល័យ ​ហាវើដ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ញូវ​ម៉ិក​ស៊ីកូ​ ​ និង​​បាន​ធ្វើ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ឈ្មោះ MITS ដោយ​​​​ទៅ​ជា​មួយ​នឹង​ក្ដី​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​មូល​ដ្ឋាន​នេះ​មាន​ស្ដង់​ដារ​។ ក្រោយ​មក​ អ្នក​ទាំង​ពីរ​នេះ​បាន​ខិត​ខំ​ធ្វើ​ឲ្យ​ប្រព័ន្ធ​នេះ​​ខិត​ទៅ​ជិត​ក្រុម​ហ៊ុន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ PC ឈាន​មុខ​គេ​គឺ​ប្រព័ន្ធ​ស្រា​វ​ជ្រាវ​ឌីជីថុល​។ ពី​ព្រោះ​ឱកាស​ដែល​អាច​ជោគ​ជ័យ​បាន​របស់​ Microsoft នោះ​​គឺ​​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​ប្រព័ន្ធ​ស្រាវ​ជ្រាវ​ឌីជីថុល​របស់​ក្រុម​ហ៊ុន​ IBM។​ ​អ្វី​​ដែល​លោក​សម្រេច​ជោគជ័យ​ទៅ​បាន​គឺ​​ ដោយ​សារ​តែ​លោក​ដាក់​​វិន័យ​ខ្លួន​ឯង​ និង​ដាក់​ខ្លួន​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​ដែល​ត្រូវ​​​ប្រឹង​ប្រែង​សម្រេច​ឱ្យ​បាន​ ហើយ​លោក​​បាន​ត្រៀម​ទទួល​យក​ហានិភ័យ​ផ្សេង​ៗ​រួច​ជា​ស្រេច​ ពោល​គឺ​មិន​​​រង់​ចាំ​ការ​សម្រេច​ក្ដី​សុបិន​ទាំង​ងងឹតងងល់​នោះ​ទេ។​​

២) ​លោក ហ្គេត​ មាន​មិត្តភ័ក្ដិ​ និង​ដៃ​គូ​​ត្រូវ​ចំកន្លែង​។​ លោក​មិន​មែន​ជា​មនុស្ស​ប្រភេទ​ខ្លាច​ខ្មាស​​គេ​នោះ​ទេ។ លោក​តែង​តែ​​រក​ឃើញ​ចំណុច​ចន្លោះ​ប្រហោង​នៅ​ក្នុង​ទី​ផ្សារ​ ដោយ​ស្វែង​រក​វិធី​​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នោះ​។ លោក​បាន​ដាក់​ប្រព័ន្ធ​ Microsoft នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​កម្ម​វិធី MITS​ ដែល​ជា​ក្រុមហ៊ុន​អាច​និយាយ​បាន​ថា​​ជា​ដៃ​គូ​ដំបូង​របស់​លោក​ ​​និង​បាន​​ធ្វើ​ការ​ក្នុង​​ស្ថានភាព​​ជា​ដៃ​គូ​ដ៏​សំខាន់​មួយ​ជា​មួយ​ប្រព័ន្ធ​ស្រាវ​ជ្រាវ​ឌីជីថុល​។

៣) ​លោក ហ្គេត ​ជា​សហ​គ្រិន​ដ៏​មាន​ការ​ប្ដេជ្ញា​ចិត្ត​មួយ​រូប​ដោយ​លោក​តែង​តែ​ជួយ​ធ្វើ​ឲ្យ​ក្រុម​ដៃ​គូ​របស់​លោក​ទទួល​ជោគ​ជ័យ​តាម​បំណង​របស់​ពួក​គេ​មិន​មែន​តាម​បំណង​របស់​លោក​ទេ​។ នៅ​ពេល​លោក​មាន​ MS-DOS ​​​ក្រុម​ហ៊ុន IBM មាន​កង្វល់​ជា​ខ្លាំង​ចំពោះ​ការ​កំណត់​ពេល​។ ក្រុម​មន្ត្រី​ប្រតិ​បត្តិ​នៅ​ក្រុម​ហ៊ុន​ IBM បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បញ្ឈប់​គម្រោង​ PC ជា​មួយ​ក្រុម​ហ៊ុន​ Microsoft ដោយ​ទើប​តែ​បាន​រយៈ​ពេល​ពីរ​បី​ខែ​ប៉ុណ្ណោះ​ក្នុង​ការ​បង្កើត​កម្ម​វិធី​សូហ្វ​វែរ​តាម​តម្រូវ​ការ។ ដំណោះ​ស្រាយ​គឺ​ថា ក្រុម​ហ៊ុន Microsoft បាន​ទិញ​សិទ្ធិ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដែល​បង្កើត​ដោយ​ក្រុម​ហ៊ុន​មួយ​មក​ពី​ទី​ក្រុង​សេ​អាថុល​ និង​បង្កើត​ប្រព័ន្ធ​ MS-DOS ឲ្យ​នៅ​លើ​គេ​។ បើ​គ្មាន​ប្រព័ន្ធ​នេះ​ទេ ក្រុម​ហ៊ុន Microsoft នឹង​ត្រូវ​ការ​ពេល​ពេញ​មួយ​ឆ្នាំ​ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​ចាប់​ពី​ដើម​ទី​មក​ម្ល៉េះ។​​

ប្រភព៖ BusinessInsider និង The BNews

0 comments:

Post a Comment

Powered by Blogger.