បែកធ្លាយព័ត៌មាន Facebook កំពុងសំងំបង្កើត «Breaking News App»
(អាម៉េរិក)៖ មានសេចក្ដីរាយការណ៍មកថា បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook កំពុងតែសំងំបង្កើត កម្មវិធីមួយដែលមានឈ្មោះថា កម្មវិធីទទួលព័ត៌មាន ទាន់ហេតុការណ៍ "Breaking News App" ដោយសហការជាមួយ នឹងបណ្ដាញប្រព័ន្ធព័ត៌មានផ្សេងៗ នេះបើយោងតាមការចុះផ្សាយរបស់ Business Insider ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ។
យោងតាមប្រភពច្បាស់ការ ដែលបានលួចបង្ហើបប្រាប់ Business Insider បានឲ្យដឹងថា អ្នកប្រើប្រាស់នឹងទទួលបានព័ត៌មានទាន់ហេតុការណ៍ជាច្រើន និងមកពីប្រភពផ្សេងគ្នា ដោយក្នុងនោះអ្នកប្រើប្រាស់គ្រាន់តែទាញយកកម្មវិធីមកតំឡើងនៅលើទូរស័ព្ទដៃ ប៉ុន្តែគេមិនទាន់ដឹងថា វាមានប៉ុន្មានភាសានោះទេ៕
0 comments:
Post a Comment