វិធីធ្វើផ្អកកំពឹស
នឹកដល់ផ្អកកំពឹស អ្នកពិតជាចង់ញុំាណាស់ហើយ ប៉ុន្តែបើទិញគេធ្វើលក់ ខ្លាចគេធ្វើមិនស្អាត។ ដូច្នេះជាការល្អគួរតែធ្វើខ្លួនឯង។ គ្រឿងផ្សំ និង វិធីមានដូចខាងក្រោម៖
គ្រឿងផ្សំ៖
- កំពឹស ៣ ខាំ រឺលៃល្មមពេញកែវរបស់អ្នក
- អង្ករខ្សាយលីង រួចបុកវាអោយម៉ដ្ឋ ៣-៤ ស្លាបព្រាបាយ
- អំបិលម៉ដ្ឋ កន្លះកូនចាន
- រំដេងខ្ចី ១ កូនដុំតូច ហាន់ជាសរសៃៗ
- ខ្ញី ១ កូនដុំតូច ហាន់ជាសរសៃៗ (បើអ្នកចង់ដាក់)
វិធីធ្វើ៖
- លាងកំពឹសអោយស្អាត ទុកអោយស្រស់ទឹក
- ពេលដែលកំពឹសស្រស់ទឹកហើយ យកវាមកប្រលាក់អំបិល ហើយញាត់ចូលទៅក្នុង កែវអោយពេញ កុំអោយមានចន្លោះ បើនៅសល់ចន្លោះអ្នកត្រូវដាក់អំបិលពីលើ។ ផ្អាប់ទុកចោល ៣ ថ្ងៃ សឹមដាក់អង្ករលីងបុក រំដេង និង ខ្ញីចូល ហើយផ្អាប់ទុកចោល ២-៣ ថ្ងៃទៀត (តែកុំអោយពេញកែវពេក ខ្លាចអង្ករលីងរីក ហៀរទឹកចេញក្រៅ) ទុកវាចោល ១ យប់ទៀត។ ពេលដែលអង្ករលីង កាច់ហើយសឹមដាក់ល្ហុងឈូសចូល ទុកចោល ១ យប់ទៅ ២ យប់អ្នកអាចញុំាបាន។ ពេលដែលវាឡើងជូរល្មមឆ្ងាញ់ហើយ ដួសដាក់ចាន លាយគល់ស្លឹកគ្រៃហាន់ស្តើងៗ និងជី ច្របល់ចូលគ្នា (បើអ្នកចូលចិត្ត) ហើយញិចម្ទេសអោយហឹលៗ ញុំាជាមួយបន្លែស្រស់ៗដែលអ្នកចូលចិត្ត។
បញ្ជាក់៖ ពេលដែលអ្នកដាក់អង្ករលីងចូល ត្រូវតែឧស្សាហ៍មើល ព្រោះខ្លាចវាជូរខ្លាំងពេក។ ប្រសិនបើវាមិនទាន់ជូរត្រូវមាត់អ្នក អ្នកអាចច្របាច់ក្រូចឆ្មារ បន្ថែមស្ករសចូល លៃតាមចំណូលចិត្តរបស់អ្នក៕
0 comments:
Post a Comment