ស្ត្រីភាគច្រើនចូលចិត្ត ខាត់ស្បែកណាស់។ ការខាត់ស្បែកគឺជាវិធីដ៏ល្អ ដែលអាចជួយជំរះធូលីកខ្វក់ ដែលជាប់នៅលើស្បែក ដោយផ្តល់អោយស្បែកនូវពន្លឺភ្លឺថ្លា ប៉ុន្តែប្រសិនបើអ្នកជ្រើសរើស ផលិតផលដែលផ្សំឡើងពីគីមី ច្រើនហួសកំរិត វាអាចធ្វើអោយប៉ះពាល់ដល់ស្បែករបស់អ្នកវិញ។ ដូច្នេះហើយដើម្បីរក្សាបាននូវភាពស្រស់ស្អាត និង ចំណេញប្រាក់ អ្នកគួរតែជ្រើសរើសយកវិធីធម្មជាតិដែលមានដូចខាងក្រោមនេះ៖
គ្រឿងផ្សំ៖
- ស្ករត្នោតយកប្រភេទគ្រាប់ៗដូចស្ករស ១/២ ពែង
- ប្រេងដូង ១/២ ពែង
- អំបិលគ្រួស ១/៤ ពែង
- ទឹកឃ្មុំ ២ ស្លាបព្រាបាយ
- ប្រេងអូលីវ រឺប្រេងធម្មជាតិដទៃទៀតដែលអ្នកចូលចិត្ត ៥-១០ តំណក់
វិធីធ្វើ៖
- យកចានគោមមួយ លាយស្ករត្នោត និង ប្រេងដូងចូលគ្នា រួចបន្ថែមអំបិល និង ទឹកឃ្មុំ ច្របល់បញ្ជូលគ្នា សឹមបន្ថែមប្រេងអូលីវចូល ហើយច្របល់បន្តទៀត។ ដុសវាទៅលើស្បែករបស់អ្នក ដើម្បីជំរុះកោសិកាស្បែកងាប់ ដោយផ្តល់មកវិញនូវស្បែកភ្លឺរលោង៕
0 comments:
Post a Comment