ចំណេះដឹងថ្មីៗ

រឿង ២០ យ៉ាងដែលអ្នកគួរធ្វើ ដើម្បីរក្សាចំណងស្នេហារបស់អ្នក អោយកាន់តែរឹងមាំឡើង


ដើម្បីអោយចំណងស្នេហារបស់អ្នកទាំងពីរ កាន់តែរឹងមាំអ្នកគួរតែធ្វើ រឿងមួយចំនួនដូចខាងក្រោមនេះ៖

១. កុំប្រមាថដៃគូរបស់អ្នក នៅចំពោះមុខអ្នកដទៃ
២. ទិញកាដូរអោយដៃគូរបស់អ្នក ទោះតែមិនមែនជាថ្ងៃពិសេសក៏ដោយ អ្នកអាចទិញផ្កា រឺសូកូឡា រឺក៏អ្វីដែលដៃគូរបស់អ្នកចូលចិត្ត
៣. គោរពដៃគូរបស់អ្នកនឹងបង្ហាញអោយពិភពលោកបានឃើញ
៤. បង្កើតស្នាមញញឹមរួមគ្នាអោយបានច្រើនតាមដែលអាចធ្វើទៅបាន
៥. យកចិត្តទុកដាក់ស្តាប់រាល់ពេលដែលដៃគូរបស់អ្នកនិយាយ
៦. សួរដៃគូរបស់អ្នកថាចង់បានអ្វីទេ រាល់ពេលដែលអ្នកកំពុងដើរទិញឥវ៉ាន់
៧. ធ្វើអាហារពេលព្រឹកអោយដៃគូរបស់អ្នកញុំារាល់ពេលអ្នកទំនេរ
៨. គិតអោយបានច្បាស់លាស់មុនពេលដែលអ្នកនិយាយស្តី
៩. ញញឹមទៅកាន់ដៃគូរបស់អ្នក ពេលដែលអ្នកជួបមុខគេ
១០. លើកទឹកចិត្តដៃគូរបស់អ្នករាល់ពេលដែលគេជួបទុក្ខលំបាក
១១. សរសើរដៃគូរបស់អ្នករាល់ពេលដែលគេ ធ្វើរឿងអ្វីមួយដែលជោគជ័យ រឺនៅថ្ងៃល្អរបស់ពួកគេ
១២. សុំទោស និង ទទួលកំហុសរាល់ពេលដែលអ្នកធ្វើខុស
១៣. បង្កើតពេលវេលារបស់អ្នកទាំងពីរអោយមានតំលៃ
១៤. មានទំនួលខុសត្រូវរាល់ទង្វើររបស់អ្នក និង ពាក្យសំដីរបស់អ្នក
១៥. រាល់ពេលដែលអ្នកទៅណាមកណាត្រូវតែប្រាប់ដៃគូរបស់អ្នកអោយបានដឹង កុំអោយគេបារម្ភពីអ្នក
១៦. ផ្តល់អោយដោយមិនចង់បានការតបស្នងមកវិញ
១៧. អោយពេលវេលាផ្ទាល់ខ្លួនទៅដៃគូរបស់អ្នកខ្លះ
១៨. ត្រូវតែចេះគ្រប់គ្រោងកំហឹងរបស់អ្នក
១៩. ពេលដែលមិត្តស្រីរបស់អ្នកចេញពីធ្វើការយឺតម៉ោងអ្នកអាចជូននាងត្រលប់ទៅផ្ទះវិញ
២០. ចេះកោតសរសើរ និង ទទួលស្គាល់ដៃគូរបស់អ្នក។

0 comments:

Post a Comment

Powered by Blogger.