ចំណេះដឹងថ្មីៗ

រឿង​ដែល​អ្នក​មិនគួរ បង្ខំ​ប្តី​អ្នក​ឲ្យ​ធ្វើ​


បើ​មិន​ចង់​ឲ្យ​ប្តី​អ្នកធុញ សូម​អ្នក​កុំ​បង្ខំ​ឲ្យ​ប្តី​អ្នក ធ្វើ​រឿង​ខាងក្រោម​ឲ្យសោះ បើ​ពុំ​ដូច្នោះ​ទេ ប្តី​អ្នក នឹង​អាច​ចាកចេញ​ពី​អ្នក ទៅរក​នារី​ដទៃ នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​។ តើ​មានរឿង​អ្វីខ្លះ​ដែល​មិនគួរ​បង្ខំ​?

1.​ ​អ្នក​មិន​ត្រូវ​សួរ​យោបល់​ស្វាមី​អ្នក​ទេ នៅពេល​ដែល​អ្នក​ចង់​ទិញ​ខោអាវ ឬ​ចង់​រើស​ខោអាវ​ដើម្បី​ពាក់ ទៅ​ចូលរួម​កម្មវិធី​ណាមួយ ព្រោះ​ប្តី​អ្នក​គ្មាន​ពេលវេលា មក​ចំណាយ​លើ​រឿង​ឥតប្រយោជន៍​ទាំងនេះ ហើយ​ម្យ៉ាងទៀត គេ​ជា​មនុស្ស​ប្រុស បើ​អ្នក​សួរ​ពី​រឿង​តុបតែង​របស់​ស្រីៗ​ច្រើន គេ​នឹង​ធុញ​ជា​មិនខានឡើយ​។​
2.​ ​អ្នក​មិន​ត្រូវ​បង្ខំ​ឲ្យគេ និយាយ​ពាក្យ​ថា គេ​ស្រឡាញ់​អ្នក​គ្រប់​ពេល​ឡើយ ព្រោះ​បើ​និយាយ​ច្រើន វា​ក្លាយជា​ឥតន័យ ហើយ​អ្នក​ក៏​មិនដឹង​ថា គេ​និយាយ​ចេញពី​ចិត្ត​ស្មោះ​ឬ​អត់ ហើយ​វា​ថែម​ទាំង​អាច ធ្វើឲ្យ​ប្តី​ធុញទ្រាន់​នឹង​អ្នក​ជា​ខ្លាំង​។​
3.​ ​អ្នក​មិន​ត្រូវ​បង្ខំ​ឲ្យ​ប្តី​អ្នក ចូលរួម​ពិធី​ជួបជុំ​របស់​អ្នក ជាមួយនឹង​មិត្ត​អ្នក​ទេ ព្រោះ​ប្តី​អ្នក​មិន​សូវ​មានស​ម្តី សម្រាប់​និយាយ​លេង​ឡើយ ដោយសារ​តែ​មិត្ត​អ្នក​សុទ្ធតែជា​ស្រីៗ​។ ដូចនេះ នៅពេលដែល​គេ​ចូលរួម​ជាមួយ​អ្នក គេ​នឹង​ធុញ​ជាមិនខាន​។​
4.​ ​អ្នក​មិន​ត្រូវ​បង្ខំ​ឲ្យ​ស្វាមី ទៅលេង​ផ្ទះ​ឳ​ពុក​ម្តាយ​អ្នក​ទេ បើ​គេ​មិន​ចូល​ចិត្ត ព្រោះ​បើ​គេ​ទៅ​ដោយ​មិន​សុខចិត្ត វា​អាច​បំផ្លាញ​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ​បាន អ្នក​នឹង​អាច​ឈ្លោះ​គ្នា ដោយសារ​រឿង​តូចតាច​ទាំងនេះ​។​
5.​ ​អ្នក​មិន​ត្រូវ​បង្ខំ​ឲ្យគេ ដើរ​ផ្សារ​ជាមួយ​អ្នក​ឡើយ ព្រោះ​មនុស្ស​ប្រុស​ភាគច្រើន មិន​ចូល​ចិត្ត​ទេ ព្រោះ​គេ​យល់ថា វា​ជា​រឿង​របស់​មនុស្ស​ស្រី បើ​មនុស្ស​ប្រុស​ដើរ​ផ្សារ វា​ដូចជា​រឿង​ចំលែក​ខ្លាំងណាស់ ដូចនេះ បើ​គេ​មិន​និយាយ​ថា​គេ​ចង់​ទៅ អ្នក​មិន​ត្រូវ​ហៅ​គេ​ទៅ​ទេ​៕

0 comments:

Post a Comment

Powered by Blogger.