ប្រពន្ធមានផ្ទៃពោះ ស្វាមីគួរតែធ្វើដូចម្តេច?
នៅដំណាក់កាលមានផ្ទៃពោះ ពិតជាលំបាកណាស់ ព្រោះស្ត្រីត្រូវតែពរកូនក្នុងពោះ ទៅគ្រប់ទីកន្លែង ជាហេតុដែលធ្វើឲ្យគេនឿយហត់ណាស់។ ដូចនេះ ក្នុងនាមជាស្វាមី តើអ្នកគួរតែធ្វើអ្វីខ្លះ?
1. បើប្រពន្ធចង់ក្អួត ឬក្អួត ក្នុងនាមជាប្តី អ្នកគួរតែរំលឹកប្រពន្ធឲ្យញ៉ាំតិច ប៉ុន្តែ ញ៉ាំច្រើនដង មិនត្រូវញ៉ាំច្រើនក្នុងពេលតែមួយទេ ហើយមិនត្រូវទុកឲ្យឃ្លានទេ ម្យ៉ាងទៀត មិនត្រូវញ៉ាំសម្លច្រើនទេ។ ពេលបរិភោគរួច មិនត្រូវគេងភ្លាមទេ។
2. នៅពេលដែលប្រពន្ធនោមយប់ច្រើន អ្នកត្រូវតែរំលឹកប្រពន្ធ មុនពេលគេងមិនត្រូវផឹកទឹកច្រើនឡើយ ព្រោះវាអាចប៉ងពាល់ដល់ដំណេកបាន។
3. បើអញ្ចាញធ្មេញរបស់ប្រពន្ធចេញឈាម អ្នកត្រូវតែរំលឹកប្រពន្ធ កុំឲ្យប្រើកម្លាំងខ្លាំងពេក ដើម្បីដុសធ្មេញ ហើយអ្នកត្រូវតែទិញច្រាសដែលទន់ឲ្យប្រពន្ធដុស។
4. បើប្រពន្ធមានអាការៈហើមជើង អ្នកត្រូវតែជួយម៉ាស្សា ហើយរំលឹកគេ មិនត្រូវបរិភោគអាហារដែលប្រៃពេកទេ។
5. នៅពេលដែលប្រពន្ធមានអាការៈឈឺចង្កេះ អ្នកមិនត្រូវឲ្យគេយួរអីវ៉ាន់ដែលធ្ងន់ទេ ដោយអ្នកគួរតែទៅផ្សារជាមួយប្រពន្ធ។
6. បើប្រពន្ធអ្នកមានអាការៈទល់លាមក អ្នកត្រូវតែរំលឹកគេ ឲ្យផឹកទឹកចំនួនពីរលីត្រក្នុងមួយថ្ងៃ ហើយត្រូវតែញ៉ាំបន្លែឲ្យបានច្រើន ហើយអ្នកអាចកំដរប្រពន្ធ ដើរចំនួន ៣០ នាទីក្នុងមួយថ្ងៃបាន។
7. បើប្រពន្ធមានអាការៈរមួលក្រពើ អ្នកអាចជួយម៉ាស្សាជើងបាន ព្រោះវានឹងធ្វើឲ្យគេធូរស្រាលជាងមុន៕
0 comments:
Post a Comment