គ្រឿងផ្សំ៖
- មើលខ្ញីប្រវែង ២សង់ទីម៉ែត្រ
- ការ៉ុត ៤មើម
- ផ្លែប៉ោម ៣ ផ្លែ
- ក្រូចឆ្មា មួយចំហៀង
របៀបធ្វើ៖
យកគ្រឿងផ្សំទាំងអស់ក្រឡុកទាល់តែរលាយចូលគ្នាក្លាយទៅជាទឹកខាប់ៗ។ តែអ្នកត្រូវចាំ ភេជ្ជសៈនេះត្រូវធ្វើភ្លាមផឹកភ្លាម(ឬអាចក្លាសេក្នុងទូទឹកកក) ជាពិសេសផឹកពេលពោះទទេ នៅពេលព្រឹក។
ខ្ញី មានសមត្ថភាពក្នុងការបន្ថយកម្រិតកូឡេស្តេរ៉ុលខ្ពស់ និងសម្លាប់បាក់តេរីក្នុងក្រពះដែលជាមូលហេតុនៃជំងឺដំបៅក្រពះ។ វាមានឥទ្ធិពលវិជ្ជមានទៅលើពោះវៀន, បំបាត់ការទល់លាមក, ការឈឺ.ក និងឈឺក្បាប្រកាំង។
ការ៉ុត ផ្តល់អាចជួយកាត់បន្ថយកូឡេស្តេរ៉ុល, ការពារការវាយប្រហារបេះដូង, ប្រឆាំងនឹងជំងឺមហារីកមួយចំនួន និងជំងឺផ្សេងៗទៀត។ មិនតែប៉ុណ្ណោះវាធ្វើឲ្យភ្នែកកាន់តែភ្លឺច្បាស់, ស្បែកមានភាពទន់ និងស្រស់ថ្លា។
ផ្លែប៉ោម ជួយបង្កើនប្រព័ន្ធភាពស៊ាំ, ជួយសម្រកទម្ងន់, ជួយឲ្យថ្លើមមានភាពប្រសើរឡើង, តម្រងនោម និងមុខងារទឹកប្រមាត់មានសុខភាពល្អ។ ម្យ៉ាងទៀតវាអាចកាត់បន្ថយភាពតានតឹង, អស់កម្លាំង, គេងមិនលក់, ការពារបេះដូង និងសសៃឈាម។
ក្រូចឆ្មា អាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ, កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់, បំបាត់ឈឺសន្លាក់, ប្រឆាំងនឹងជំងឺផ្កាសាយ...។ លើសពីនេះទៅទៀតវាអាចជួយឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់ការអភិវឌ្ឍនៃការឆ្លងមេរោគ៕
0 comments:
Post a Comment