ហាងឆេងមាស និងអត្រាប្ដូរប្រាក់ថ្ងៃសុក្រ ទី៣១ ខែកក្កដា
នៅថ្ងៃសុក្រនេះ មាសធ្លាក់ថ្លៃមកនៅកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈ.ពេល ៥ឆ្នាំកន្លះចុងក្រោយនេះ។ មាសធ្លាក់ថ្លៃដោយសារប្រាក់ដុល្លារឡើងថ្លៃ។ ប្រាក់ដុល្លារឡើងថ្លៃបន្ទាប់ពីទិន្នន័យថ្មីៗបង្ហាញថាស្ថានភាព សេដ្ឋកិច្ចសហរដ្ឋអាមេរិករីកចម្រើនគ្រាន់បើ ហើយធ្វើឲ្យគេរំពឹងថាធនាគារកណ្ដាលនឹងដំឡើងការប្រាក់ឆាប់ៗនេះ។ មាសតាមតម្លៃទិញ/លក់ព្រឹកនេះធ្លាក់ថ្លៃ ០,១% គឺមួយឱនថ្លៃ ១០៨៨,៨៦/ 1,088.86 ដុល្លារឬមួយដំឡឹងថ្លៃ ១៣១១,៨៧/ 1,311.87 ដុល្លារតាមហាងឆេងនៅសិង្ហបុរីគិតត្រឹមម៉ោង ៧:៣៧ ព្រឹកនៅព្រះរាជាណាចក្រកម្ពុជា។ ពេញមួយខែកក្កដានេះ មាសធ្លាក់ថ្លៃ ៧%។
របាយការណ៍បង្ហាញថាសេដ្ឋកិច្ចសហរដ្ឋអាមេរិកសម្រាប់ត្រីមាសទីពីរ (ដើមខែមេសា – ចុងខែមិថុនា) រីកចម្រើន ២,៣%។ អ្នកវិភាគយល់ថានេះជាសញ្ញាល្អ និងជាលទ្ធភាពមួយដែលធនាគារកណ្ដាលអាចនឹងពិចារណាដំឡើងការប្រាក់នៅ ក្នុងខែកញ្ញាខាងមុខ។ សូមបញ្ជាក់ថានៅពេលបិទបញ្ចប់កិច្ចប្រជុំផ្ទៃក្នុងកាលពីពេលកន្លង មកថ្មីៗនេះ ធនាគារសន្និដ្ឋានបឋមថាសេដ្ឋកិច្ចសហរដ្ឋអាមេរិករីកចម្រើនជាមធ្យម (moderately)។ កាលណាមានសញ្ញាថាធនាគារអាចដំឡើងការប្រាក់ (ទោះយូរ ឬឆាប់) នឹងធ្វើឲ្យមជ្ឈដ្ឋានអ្នកវិនិយោគនៅក្នុងផ្សារមូលបត្រយល់ថាមាស នឹងធ្លាក់ថ្លៃ (bearish)។
នៅព្រឹកនេះ តម្លៃភាគហ៊ុននៅទីផ្សារមូលបត្រទ្វីបអាស៊ីឡើងថ្លៃភាគច្រើន ស្របពេលដែលប្រាក់ដុល្លារឡើងថ្លៃ។
អំពីសន្ទស្សន៍តម្លៃមាស
មាសមួយឱន (៨ជី ៣ហ៊ុន) = ១០៨៤,៥ ឬ 1,084.5 ដុល្លារ ដុល្លារ (១ដំឡឹង = ១៣០៦,៦២ ឬ 1,306.62 ដុល្លារអាមេរិក) (តាមហាងឆេង Comex នៅសហរដ្ឋអាមេរិក)
វៀតណាម ៖ មាសមួយឱន (៨ជី ៣ហ៊ុន) = ១០៨៤,៦៧ ឬ 1,084.67 ដុល្លារ (មួយដំឡឹង = ១៣០៦,៨៣ ឬ 1,306.83 ដុល្លារអាមេរិក)
ថៃ ៖ មាសមួយឱន (៨ជី ៣ហ៊ុន) = ១០៨៤,៣ ឬ 1,084.3 ដុល្លារ (មួយដំឡឹង = ១៣០៦,៣៨ ឬ 1,306.38 ដុល្លារអាមេរិក)
អំពីសន្ទស្សន៍អត្រាប្ដូរប្រាក់តាមទីផ្សារអន្តរជាតិ ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០១៥ (ម៉ោង ៩:៣០ ព្រឹកនៅព្រះរាជាណាចក្រកម្ពុជា)
មួយ ដុល្លារអាមេរិក = ៤១១៣ ឬ 4,113 រៀល (តាមអត្រាប្ដូរប្រាក់ផ្លូវការកំណត់ដោយធនាគារជាតិនៃកម្ពុជា ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០១៥)
មួយដុល្លារអាមេរិក = ៣៥,១៧ ឬ 35.17 បាត (ថៃ)
មួយដុល្លារអាមេរិក = ២១ ៨១៩ ឬ 21,819 ដុង (វៀតណាម)
មួយដុល្លារអាមេរិក = ០,៩១ ឬ 0.91 អឺរ៉ូ (១អឺរ៉ូ = ១,០៩ ឬ 1.09 ដុល្លារអាមេរិក)
មួយដុល្លារអាមេរិក = ១១៧០,៤ ឬ 1,170.4 វុន (កូរ៉េខាងត្បូង)
មួយដុល្លារអាមេរិក = ១,៣៧ ឬ 1.37 ដុល្លារអូស្ត្រាលី
មួយដុល្លារអាមេរិក = ៧,៧៥ ឬ 7.75 ដុល្លារហុងកុង
មួយដុល្លារអាមេរិក = ១,៣ ឬ 1.3 ដុល្លារកាណាដា
មួយដុល្លារអាមេរិក = ១,៣៧ ឬ 1.37 ដុល្លារសិង្ហបុរី
មួយដុល្លារអាមេរិក = ១២៤,០៣ ឬ 124.03 យ៉េន (ជប៉ុន)
មួយដុល្លារអាមេរិក = ៦,២១ ឬ 6.21 យ័ន្ត (ចិន)
0 comments:
Post a Comment