បច្ចេកវិទ្យា

រថយន្ត TOYOTA MIRAI ស៊េរី ២០១៦ រចនារូបរាងគួរឲ្យទាក់ទាញ ដោយដាក់ឲ្យបញ្ជាទិញដំបូងតែ ៨ គ្រឿង

ក្រុមហ៊ុន Toyota បានប្រកាសឲ្យដឹងថា នៅពេលនេះលោកអ្នកអាចធ្វើការបញ្ជាទិញ ជាមួយនឹងរថយន្តស៊េរីថ្មីរូបរាងដ៏គួរឲ្យចាប់អារម្មណ៍ 2016 Toyota Mirai ដោយប្រើប្រាស់ចំហេះអ៊ីដ្រូសែន ។
ជាមួយនឹងការបញ្ជាទិញនេះ ធ្វើឡើងនៅតែក្នុងរដ្ឋកាលីហ្វ័រញ៉ា តែប៉ុណ្ណោះ ដោយអតិថិជន ៨ រូបគត អាចមានសំណាង ជិះរថយន្ត 2016 Toyota Mirai ប្រើចំហេះអ៊ីដ្រូសែន ។
កន្លងមក ខាង ក្រុមហ៊ុនបានបញ្ជាក់ថា 2016 Toyota Mirai គឺដាក់ឲ្យបញ្ជាទិញ តែ ៨ គ្រឿងតែប៉ុណ្ណោះ ។

ជាក់ណាស់ អ្នកដែលមានសំណាងជិះ 2016 Toyota Mirai គឺពិតជាមានអារម្មណ៍ថារំភើប ព្រោះថាការរចនា រូបរាង ធ្វើឡើងគួរឲ្យចាប់អារម្មណ៍ បំផុត ដែលធ្វើឲ្យអតិថិជនពិបាក ក្នុងការបរិយាយ ។
2016 Toyota Mirai នឹងចាប់ផ្តើមដាក់លក់ដំបូង ក្នុងតម្លៃ $58,325 បូករួមទាំងគោលដៅ ផងដែរ ៕


ប្រភព៖ Thevehiclenews

0 comments:

Post a Comment

Powered by Blogger.