ប្រិយមិត្តជាច្រើនណាស់ ប្រាកជាមិនបានដឹងពីប្រភេទរថយន្ត ក្រុងដែលបំពាក់ទៅដោយអាវក្រោះ ឬបំពាក់សេវាកម្មការពារសុវត្ថិភាព ជូនដល់ប្រធានាធិបតីអាម៉េរិកបារ៉ាក់ អូបាម៉ា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ឆ្នា ២០១២ ។

ប្រភពព័ត៌មាន TPM បានចុះផ្សាយថា រថយន្តក្រុងដែលបំពាក់ដោយសុវត្ថិភាពខ្ពស់ ដើម្បីការពារដល់ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់អូបាម៉ា នោះគឺទិញពី Hemphill Brothers Coach Co ។ ក្នុងនោះដែរ ក៏បានចុះកិច្ចសន្យា បំពាក់ឧបករណ៍ការពារសុវត្ថិភាពខ្ពស់ ក្នុងតម្លៃ $2.2 លានដុល្លារអាម៉េរិក ដោយមិនរាប់បញ្ចូលនូវតម្លៃ រថយន្តក្រុងទាំងពីរឡើយ ។

លោក Ed Donovan ជាអ្នកនាំពាក្យបាននិយាយថា «រថយន្តក្រុងពីរគ្រឿងនោះ មានតម្លៃ $1.1 លានដុល្លារអាម៉េរិក » ។
ក្នុងនោះវាបំពាក់ឧបករណ៍ ទំនើបៗ និងការពារគ្រាប់កាំភ្លើង បំពង់ពន្លត់អគ្គិសភ័យ ឧស្ម័នបង្ហូរទឹកភ្នែក និង ចំណុចផ្សេងៗទៀត មិនចាញ់ នឹងរថយន្ត Cadillac One របស់ អូបាម៉ា ដែលជិះនាពេលបច្ចុប្បន្ននេះឡើយ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ប្រភព៖ Thevehiclenews
0 comments:
Post a Comment