បច្ចេកវិទ្យា

ស្មាតហ្វូន​​៥​ម៉ូដែល​ ​​មាន​​កាមេរ៉ា​​សម្រាប់​​ថត​​ Selfie ​ទំហំ​​ធំ​​ជាង​​គេ​

ការ​ថត​រូប​ Selfie​ គឺ​ជា​ការ​ពេញ​និយម​មួយ​ក្នុង​ស្រទាប់​យុវវ័យ​សម័យ​បច្ចុប្បន្ន​នេះ​ ហេតុ​ដូច​នេះ​ទើប​មាន​ក្រុមហ៊ុន​ទូរសព្ទ​ជា​ច្រើន​បាន​ផលិត​ទូរសព្ទ​ដែល​អាច ​ថត​​រូប​ Selfie​ កាន់​តែ​ច្បាស់​ និង ​កាន់​តែ​ស្រស់​ស្អាត។
ខាង​ក្រោម​នេះ​គឺ​ជា​ទូរសព្ទ​៥​ម៉ូដែល​ ដែល​មាន​កាមេរ៉ា​មុខ​ទំហំ​ធំ​ជាង​គេ​នា​ ឆ្នាំ​២០១៥​នេះ ៖

1- HTC One E9+
​​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​ដល់​ទៅ​ ១៣​មេហ្គា​ភិកស្សែល​ ដែល​ទំហំ​ធំ​បែប​នេះ​ភាគ​ច្រើន​គឺ​មាន​តែ​លើ​នៅកាមេរ៉ា​ខាង​ក្រោយ​ប៉ុណ្ណោះ។


2- Asus Zenfone Selfie
កាមេរ៉ា​ខាង​មុខ​របស់​ទូរសព្ទ​នេះ​មាន​ទំហំ​១៣​មេហ្គា​ភិកស្សែល​ ហើយ​ថែម​ទាំង​មាន​ភ្លើង​ Flash LEDមក​ជា​មួយ​ទៀត​ផង។


3- Lenovo VIBE X2 Pro

កាមេរ៉ា​ខាង​មុខ​ទំហំ​ ១៣​មេហ្គា​ភិកស្សែល ​ភ្ជាប់​ជា​មួយ​នឹង​មុខ​ងារ​ Auto focus។


4- Huawei Honor 7

កាមេរ៉ា​ខាង​មុខ​សម្រាប់​ថត​រូប​ភាព​ Selfie ​មាន​ទំហំ​ ៨​មេហ្គា​ភិកស្សែល។
 

5- LG G4

នេះ​ជា​មូដែល​ដំបូង​របស់​ LG​ ដែល​មាន​បំពាក់​នូវ​កាមេរ៉ា​ខាង​មុខ​ទំហំ​ដល់​ទៅ​​ ៨​មេហ្គា​ភិកស្សែល។

0 comments:

Post a Comment

Powered by Blogger.