S 750 ជាកង់អគ្គិសនីរបស់ជប៉ុន ដែលទើបត្រូវបាននាំចូលមកទីផ្សារប្រទេសកម្ពុជា។ កង់អគ្គិសនីដែលផលិតឡើងសម្រាប់ជិះធ្វើដំណើរជិតៗក្នុងទីក្រុង ត្រូវបានលក់តម្លៃប្រជែងម៉ូតូកូនទាតូចៗ ដែលកំពុងលក់ពាសពេញទីផ្សារ។ កង់អគ្គិសនីនេះមានលក្ខណៈពិសេស ដែលសាកភ្លើងពេញម្តងចំណាយពេល ៤ ទៅ ៥ ម៉ោង អាចជិះបានចម្ងាយផ្លូវ ៤០ ទៅ ៥០ គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រៅពីមានរូបរាងទាក់ទាញ កង់អគ្គិសនីជប៉ុននេះបានរចនាឡើងយ៉ាងពិសេសជាមួយប្រព័ន្ធភ្លើង ដឺមឺ ភ្លើងញាក់ ភ្លើងហ្វាងាយស្រួលពេលជិះធ្វើដំណើរ។
កង់អគ្គិសនីជប៉ុននេះតម្លៃប្រហែល ៧៩៩ ដុល្លារ ដែលតម្លៃនេះអាចប្រជែងតម្លៃម៉ូតូកូនទាតូចដែលកំពុងមាន ប្រជាប្រិយភាពក្នុងចំណោមសិស្សសាលា។ ប្រិយមិត្តចាប់អារម្មណ៍អាចទាក់ទងក្រុមហ៊ុន Terra Motors តាមលេខទំនាក់ទំនង ០២៣ ៨៨៤ ៥៥៥៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment