ព័ត៌មានអន្តរជាតិ

មនុស្ស៣៣​នាក់ បានស្លាប់​ដោយជំងឺ MERS​ នៅកូរ៉េខាងត្បូង

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ០៩:៣២

សេ​អ៊ូ​ល​-​កូរ៉េ​ខាងត្បូង ៖ ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ កក្កដា ២០១៥ នេះ​ថា ករណី​ឆ្លង​ថ្មី នៃ​មេរោគ​ដ៏​កាច​សាហាវ គឹ​រោគ​សញ្ញា​ផ្លូវដង្ហើម​ហៅ​កាត់​ថា​(MERS)​នោះ ត្រូវ​បាន​ក្រុម​គិលានុបដ្ឋាយិកា​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត បន្ទាប់​ពី​មិន​មាន​អ្នក​ឆ្លង​ថ្មី​ក្នុង​រយៈពេល​បួន​ថ្ងៃ​កន្លង​មក ។

មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ទីក្រុង​សេ​អ៊ូ​ល​បានឱ្យ​ដឹង​ថា តាម​មន្ទីរពេទ្យ​បន្ត​រាយការណ៍​ពី​ករណី​ថ្មី​នេះ​មាន​មនុស្ស​សរុប​ចំនួន​១៨៣​នាក់ (​ចំនួន​សរុប​នៃ​មនុស្ស​ដែល​បាន​ឆ្លង​មេរោគ​នៅ​ក្នុង​ប្រទេស​) ដែល​បាន​នាំ​យក​ទៅ​ធ្វើការ​វិនិច្ឆ័យ​រក​រោគ​សញ្ញា MERS ។ ក្នុង​ចំណោម​១៨៣​នាក់ មាន​៣៣​នាក់ ត្រូវ​បាន​ស្លាប់ និង​១០២​នាក់ កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយ​៤៨​នាក់​ផ្សេង​ទៀត កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ដោយ​ក្នុង​នោះ​មាន​អ្នក​ឆ្លង​១២​នាក់ បាន​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត ៕


អត្ថបទដើមពី៖ កោះសន្តិភាព

0 comments:

Post a Comment

Powered by Blogger.