រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥វេលាម៉ោង៦ល្ងាច ស្ថានទូតសាធារណរដ្ឋកូរ៉េបានរៀបចំការប្រកួតជំរុះ K-Pop World Festival 2015 ប្រចាំកម្ពុជា នៅអគារ CK C C ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
K-Pop World Festival គឺជាមហោស្រពពិភពលោករៀបចំដោយក្រសួងការបរទេសសាធារណរដ្ឋកូរ៉េសហការជាមួយទូរទស្សន៍ KBS និងទីក្រុងឆាងវ៉ុន អនុញ្ញាតឱ្យយុវជនយុវតីពីគ្រប់ទិសទីប្រមាណ៨៧ប្រទេសដែលចូលចិត្ត K-Pop បញ្ចេញសមត្ថភាពរាំ និងច្រៀងចម្រៀង K-Pop ។ នេះជាឆ្នាំទីបីហើយដែលស្ថានទូតបានរៀបចំការប្រកួតជម្រុះនៅកម្ពុជា ហើយវាដូចគ្នានឹងឆ្នាំមុនដែរ ស្ថានទូតបានសហការជាមួយទូរទស្សន៍ក្នុងស្រុក MyTV ដែលស្ថិតក្រោមស្ថានីយផ្សព្វផ្សាយCBSកម្ពុជា ដើម្បីចាក់ផ្សាយកម្មវិធីប្រកួតនៅទូទាំងប្រទេស ។
ការប្រកួតជម្រុះ K-Pop World Festival 2015 ប្រចាំកម្ពុជា មានអ្នកដាក់ពាក្យចូលរួមប្រកួតចំនួនសរុប៤៥ក្រុម ប៉ុន្តែពិនិត្យវាយតម្លៃនិងជ្រើសរើសយកតែ១៧ ក្រុម ឆ្នើមៗប៉ុណ្ណោះឱ្យចូលរួមប្រកួតក្នុងវគ្គជម្រុះ ។
គណៈកម្មការបានវាយតម្លៃសមត្ថភាពក្រុមទាំង១៧ ហើយសម្រេចជ្រើសរើសបានក្រុមដែលមានសមត្ថភាពជាងគេ។
ចំណាត់ថ្នាក់លេខ១ ខាងច្រៀងបានទៅលើ ក្រុម Peace Minus One ។ ចំណាត់ថ្នាក់លេខ១ ខាងរាំ បានទៅលើក្រុម NISA DANCE CR ។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមរាំ WINNER BOYS NBYR។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមរាំ 4 O’CLOCK ។ ចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមរាំ K-FREEZE ។ ចំណាត់ថ្នាក់លេ៥ ខាងរាំបានទៅលើ MORN SOPHAROTH ។ ចំណាត់ថ្នាក់លេខ៥ ខាងច្រៀងបានទៅលើក្រុម QUEER AS 3 ។
ក្រុមជាប់ចំណាត់ថ្នាក់លេខ១ប្រចាំនៅកម្ពុជា ដែលជ្រើសរើសពីគណៈកម្មការវាយតម្លៃពិសេសរបស់ KBS នឹងបានទៅចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនាខែតុលា នៅទីក្រុងឆាងវ៉ុន ប្រទេសកូរ៉េ ៕
អត្ថបទដើមពី៖ កោះសន្តិភាព
0 comments:
Post a Comment