បែកធ្លាយប្លែកៗ

អតីតគូស្នេហ៍លួចលាក់ របស់លោក Jackie Chan ត្រូវបានចាប់ខ្លួនពី បទរំលោភបំពានលើកុមារ

អតីតគូស្នេហ៍ របស់លោក Jackie Chan អ្នកស្រី Elaine Ng អាយុ ៤២ ឆ្នាំត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១១ ខែមិនា កន្លងទៅថ្មីៗនេះ ពីបទរំលោភបំពានលើកុមារ ។ 


Elaine បានផ្តល់កំណើតដល់កូនស្រី គឺ Etta Ng ក្នុងឆ្នាំ ១៩៩៩ បន្ទាប់ពីមានស្នេហាលួចលាក់ ជាមួយនឹងលោក Jackie ប៉ុន្តែលោក Jackie បានបដិសេធ តាំងពីដំបូងថា លោកមិនមែនជា ឪពុករបស់ក្មេងទេ ។ អ្នកស្រី Elaine បានចិញ្ចឹមបីបាច់ កូនស្រីតែម្នាក់ឯង នៅក្នុងទីក្រុងប៉េកាំង ប៉ុន្តែអ្នកស្រីបានត្រលប់ មករស់នៅទីក្រុងហុងកុង បានបីឆ្នាំហើយ ដើម្បីបន្តការងារ ជាតារាសំដែង របស់អ្នកស្រី ។ 

Etta ជាកូនស្រីបាន ប្រាប់ទៅបុគ្គលិកធ្វើការ នៅសាលារៀនថា នាងជាញឹកញាប់ បានឃើញម្តាយរបស់នាង ផឹកគ្រឿងស្រវឹងនៅផ្ទះ ។ ដោយកូនស្រីមានការព្រួយបារម្ភពី សុខភាពរបស់ម្តាយ, Etta ក៏បានអោយ លោកគ្រូអ្នកគ្រូ និង បុគ្គលិកសង្គមកិច្ចជួយអន្តរាគមន៍ ។ ហើយនាង ក៏បាននិយាយអំពី រឿងដែលម្តាយរបស់នាង បានវាយនាង នៅពេលដែល ឈ្លោះប្រកែកគ្នាផងដែរ ។ 

សាលារៀនបាន រាយការណ៍ទៅប៉ូលីស អំពីហេតុការណ៍ដែលបាន កើតឡើងដោយសារ តែពួកគេមាន ការព្រួយបារម្ភពីសុវត្ថិភាព របស់ Etta ។ Etta មិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែក្នុងករណីរបស់នាងនេះ ក្រុមបុគ្គលិកសង្គមកិច្ច នៅតែតាមដាន  ។ 

អ្នកស្រី Elaine ជាប់សង្ស័យពីបទ កាន់កាប់កញ្ឆា

កំឡុងពេលនៃការសើុបអង្កេត, ប៉ូលីសក៏បានរកឃើញ កញ្ឆាមួយចំនួនតូច នៅក្នុងផ្ទះអ្នកស្រីផងដែរ ។ សារធាតុហាមឃាត់នេះ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពិសោធន៍ដើម្បី ធ្វើតេស្តបន្ថែមទៀត ។ 

អ្នកស្រី Elaine ត្រូវបានដោះលែង អោយនៅក្រៅឃុំ ប៉ុន្តែអ្នកស្រី នឹងត្រូ វទៅបង្ហាញខ្លួន នៅប៉ុស្តិ៍ប៉ូលីសក្នុងខែឧសភា ខាងមុខនេះ ។ 

អ្នកស្រី Elaine បានចាប់ផ្តើមថតបន្ត កម្មវិធីភាគបន្តបន្ទាប់ អោយប៉ុស្ត៍ទូរទស្សន៍ i-Cable ។ អ្នកស្រីនិយាយទៅកាន់ មិត្តរួមការងារថា Etta បារម្ភពីនាងយ៉ាងខ្លាំង នៅពេលដែលប៉ូលីស ទៅដល់ផ្ទះពួកគេ ។ នៅពេលនោះ Etta បានប្រាប់ប៉ូលីសថា, "ម៉ាក់, មិនបានវាយខ្ញុំទេ !" ឧបទ្ទវហេតុនេះ បានធ្វើអោយរឹតតែធ្ងន់ធ្ងរ ទៅជាករណីរំលោបបំពាន ទៅលើកុមារ, ជាដំបូងអ្នកស្រី ខកចិត្តនឹង Etta ណាស់ ប៉ុន្តែបន្ទាប់មកអ្នកស្រី ក៏បាននឹកឃើញពី អនាគតរបស់កូនស្រី ៕

0 comments:

Post a Comment

Powered by Blogger.