គម្រោង Grand Star Platinum របស់បុរី ប៉េង ហួតមានទំហំដីរហូតដល់២០០ហិចតា
ភ្នំពេញ៖ ដោយសង្កេតឃើញប៉ុន្មានឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការកើនឡើងប្រមាណ៧% ក្នុងមួយឆ្នាំ ជាកំនើនមួយដែលគួរអោយកត់សម្គាល់ក្នុងនាមជាប្រទេសសមាជិកអាស៊ាន ក្នុងនោះដែរយើងសង្កេតឃើញថាតម្រូវការនៃលំនៅដ្ឋានមានដល់ប្រមាណ ២ម៉ឺនខ្នងក្នុង1ឆ្នាំ ជាកត្តាជំរុញអោយអ្នកវិនិយោគងាកមកចាប់អារម្មណ៍លើផ្នែកវិស័យអចលនទ្រព្យយ៉ាង ខ្លាំង។ ដូចគ្នានេះដែរបុរី ប៉េង ហួត ក៏បានបង្កើតគម្រាងជាច្រើនបន្តបន្ទាប់ ក្នុងនោះមានគម្រោងមួយឈ្មោះថា ហ្គ្រេនស្តាផ្លាទីនីម (Grand Star Platinum) ឡើង នេះជាគម្រោងដ៏ធំមួយ ក្នុងតំបន់បឹងសោ្ននៅលើវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ២០០ ហិចតា។
គួរបញ្ជាក់ថា៖Grand Star Platinumជាបណ្តុំគម្រោងលំនៅដ្ឋានរបស់បុរី ប៉េង ហួត ដែលនៅក្នុងនោះមានប្រមាណ ៩ គម្រោង និងមានគេហដ្ឋានសរុបជាង ៧០០០ ខ្នង។ មិនត្រឹមតែគម្រោងលំនៅដ្ឋាន ប៉ុណ្ណោះទេ Grand Star Platinumក៏បានបង្កើតជាគម្រោង សាលារៀនអន្តរជាតិសាវប្រ៊ីថ៍ ផ្សារទំនើប ផ្សារសហគមន៍ កីឡាដ្ឋាន កន្លែងហាត់វាយកូនហ្គោល រមណីយដ្ឋានបែបអឺរ៉ុប(Euro Park) និងទីតាំងប្រារព្ធពីធីផ្សេងៗ សម្រាប់បំពេញទៅតាមតម្រូវការអតិថិជននាពេលបច្ចុប្បន្ននេះ និងចង់ឲ្យទីតាំងមួយនេះ ក្លាយទៅជាទីប្រជុំជនដែលមានអ្វីគ្រប់យ៉ាងដែលអតិថិជនត្រូវការ ជាពិសេសគឺនៅក្បែរមន្ទីរពេទ្យថែមទៀតផង។
Facebook: www.facebook.com/boreypenghuoth, Email: sale@penghuoth.com
ប្រភព៖ Business-Cambodia
0 comments:
Post a Comment