ទីផ្សារជំនួញ

អគារខុនដូ Sky៣១ នៅទួលគោកនឹងសាងសង់ជាមួយទុនវិនិយោគ៨០លានដុល្លារ

 
ភ្នំពេញ៖ អគារខុនដូមួយដែលមានឈ្មោះថា Sky ៣១ និងមានកម្ពស់៣១ជាន់ គ្រោងនឹងសាងសង់នៅតំបន់ទួលគោក ក្រោមការវិនិយោគរបស់ក្រុមហ៊ុន អភិវឌ្ឍន៍អាស៊ី និងបានបោះទុនជាទឹកប្រាក់ចំនួន ៨០លាន​ដុល្លារអាមេរិក។

បន្ទាប់ពីតំបន់បឹងកេងកង គឺតំបន់ទួលគោកនេះហើយដែលមានទីតាំងល្អប្រសើរព្រោះថា នៅទីនោះជាតំបន់ទីប្រជុំជន ហើយជាពិសេសនោះស្ពានអាកាសនៅទល់មុខសាលាតិចណូ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី បច្ចុប្បន្ន​ស្ពាននេះសម្រេចបានប្រមាណជាង ៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ០៩ មករា ឆ្នាំ២០១៦។

លោក ហ្គាន ជីគង ប្រធានគ្រប់គ្រងទូទៅនៃគម្រោង Sky 31 បានលើកឡើងដែរថា៖ “ទួលគោកជាតំបន់ដែលមានហេដ្ឋា ​រចនា​សម្ព័ន្ធធំទូលាយ និងជាផ្នែកមួយ​នៃប្រទេសកម្ពុជាដែល​អំណោយ​ផលក្នុងការបើកអាជីកម្ម។ ដូច្នេះយើងជឿថា ទីនេះជាកន្លែង​ល្អបំផុតសម្រាប់ការវិនិយោគ”។

លោក ហ្គាន ជីគង បានថ្លែងបន្តថា៖ ការដែលលោក​សម្រេច​មក​វិនិយោគនៅកម្ពុជា​ដោយ​សារតែលោកមើលឃើញ ពីស្ថេរភាពនយោបាយ និងការ​បើក​ទូលាយ​របស់រដ្ឋាភិបាលចំពោះវិនិយោគិនបរទេស ដែល​ស្ថិតនៅក្នុងដំបូលតែមួយ​នៅ​តំបន់​អាស៊ី។ លោកជឿជាក់យ៉ាង​មុតមាំចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា និងផ្តល់ឱកាសថ្មីៗ​សម្រាប់​លោកក្នុងការអភិវឌ្ឍន៍អគារខុនដូនៅទីនេះ។

គម្រោងសាងសង់ ខុនដូ Sky ៣១​ នេះ មានបន្ទប់ស្នាក់នៅសរុប ២៣០ យូនីត ដោយនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៥ នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៩។

​​គួរជម្រាបជូនដែថា បច្ចុប្បន្ន​មានអគារខុនដូ​កម្ពស់៩​ជាន់​​ បានកើនឡើងប្រមាណ៥៦១អគារ និង៧៥អគារទៀត​ស្ថិត​នៅ​ក្នុងដំណើរ​ការសុំ​ច្បាប់ (ផ្អាកមួយរយៈ) ។ តួលេខចុងក្រោយរបស់ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​បង្ហាញថា ចំនួន​អាផាត​មិន​ និងអគារខុនដូនៅរាជធានីភ្នំពេញ មាន​ប្រមាណ២៥០អគារ ក្នុងនោះ​តំបន់​ទួល​គោក​មាន​ប្រមាណ​​២០អគារ៕ប្រភព CVEA។

ប្រភព៖​ Business-Cambodia

0 comments:

Post a Comment

Powered by Blogger.