ជីប ម៉ុងលែនបង្ហាញម៉ូដផ្ទះរបស់គម្រោងថ្មី The Green Land
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៣ កក្កដា នៅផ្សារទំនើបអ៊ីអនម៉ល ក្រុមហ៊ុនជីប ម៉ុង លែនបានដាក់បង្ហាញរចនាបទថ្មីនៃលំនៅឋានប្រណិតក្នុងកម្រោងទី២ មានឈ្មោះថា The Green Land ដែលនឹងប្រកាសលក់ជាផ្លូវការក្នុងពេលអនាគតដ៏ខ្លី។
លំនៅឋាន The Green Land ក្នុងគម្រោងទី២នេះ ឈរលើរចនាបែបអ៊ឺរ៉ុប។ រចនាបទនេះនឹងផ្តល់ជូនអតិថិជននូវបរិយាកាសបែបថ្មី ដូចនៅទ្វីបអ៊ឺរ៉ុប បើទោះបីជាអតិថិជនទាំងអស់កំពុងរស់នៅក្នុងប្រទេសកម្ពុជាក៏ដោយ។ ទន្ទឹមនេះ ក្រុមហ៊ុនជីប ម៉ុង លែន បានបើក យុទ្ធនាការ “ផ្ទះថ្មី ការដូរថ្មី” ដែល នៅក្នុងយុទ្ធនាការថ្មីនេះ អតិថិជនទាំងអស់គ្រាន់តែជាវគ្រាន់តែជាវលំនៅឋានប្រភេទវីឡាឃ្វីននៅក្នុងគម្រោង ទី១ The Park Land Sen Sok ដោយគិតចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៥ ក្រុមហ៊ុននឹងមានការដូរសាច់ប្រាក់ចំនួន ៤,៨៨៨ ដុល្លា ជូនដល់អតិថិជន នៅពេលលំនៅឋានសាងសង់រួចជាស្ថាពរ។
លំនៅឋានរបស់ក្រុមហ៊ុន ជីប ម៉ុង លែន រួមមានវីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែង គម្រោងនេះក៍មានសួនច្បារដ៏ស្រស់ស្អាត ក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែលំហែកាយ និងកន្លែងក្មេងលែង ផងដែរ។
គួរបញ្ជាក់ថា គម្រោងទី១ The Park Land San Sok មានទីតាំងស្ថិតនៅបណ្តោយផ្លូវលេខ ១៩២៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំនែកឯ គម្រោងទី ២ The Green Land មានទីតាំងស្ថិតនៅផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលនឹងរំពឹងចាប់ផ្តើមគម្រោងនៅចុងឆ្នាំនេះ៕
ប្រភព៖ Business-Cambodia
0 comments:
Post a Comment