ចំណេះដឹងថ្មីៗ

ភ្លៅមាន់ទឹកអំពិលទុំ

គ្រាន់តែ​លឺថាភ្លៅ​មាន់ ប្រិយមិត្ត​ប្រាដក​ជាចង់ញ៉ាំហើយ ព្រោះវាមាន​រសជាឆ្ងាញ់​មិន​ថា​បំពងឬអាំង​នោះ​ទេ។ ប៉ុន្តែថ្ងៃនេះ យើងនឹង​បង្ហាញ​ពី​វិធីធ្វើម្ហូប​មួយ​មុខ​ទៀត​ដែល​ច្នៃចេញ​ពី​ភ្លៅមាន់ នោះគឺ ភ្លៅមាន់​ទឹក​អំពិល​ទុំ ។ ចង់ដឹងកាន់តែច្បាស់ សូម​អនុវត្ត​ទាំងអស់គ្នា​ដូចខាងក្រោម៖


+ គ្រឿងផ្សំ
- ភ្លៅ ឬស្លាបមាន់ ១០-១៥ដុំប្រឡាក់អំបិល និងម្រេច ១ស្លាប​ព្រាកាហ្វេ
- ស្ករត្នោត ១ស្លាបព្រាបាយកន្លះ
-​ ទឹកអំពិល ៣ស្លាបព្រាបាយ
- ទឹកត្រី ៣ស្លាបព្រាបាយ
- ខ្ទឹមស ៣កំពឹសហាន់ជាចំណិត
- ខ្ទឹមក្រហម ១ដុំ​ហាន់ជាចំណិត
- ទឹក ១០០មីលីលីត្រ
- ម្ទេសហាន់ ដាក់តាម​ការ​ចូល​ចិត្ត
- ប្រេងឆា​ ២ស្លាបព្រាបាយ
- ទឹកម្សៅឆា ១ស្លាបព្រាកាហ្វេ លាយទឹក ១ស្លាបព្រាបាយ
- សាលាដ ១០០ក្រាម​ រៀប​ដាក់​ចាន

+ វិធីធ្វើ
១. ដំ​បូង​យក​ចាន​គោម​មួយ​ដាក់​ទឹក​ចូល​ បន្ទាប់​មក​ដាក់​ស្ករត្នោត, ទឹក​ត្រី និង​ទឹក​អំពិល​ រួច​ហើយ​កូរ​វា​ឲ្យ​សព្វ។
២. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ដាក់​ភ្លើង​ឲ្យ​ក្តៅ​ ដាក់​ខ្ទឹម​ក្រហម​ និង​ខ្ទឹម​ស​ចូល​បំ​ពង​ឲ្យ​មាន​ខ្លិន​ឈ្ងុយ​រួច​ហើយ​ដួស​ទុក​សិន។
៣. យក​ចាន​គោម​ដែល​​បាន​លាយ​ ទឹក, ស្ករ, ទឹកត្រី និងទឹក​អំពិល​​យក​មក​ចាក់​ចូល​ក្នុង​ឆ្នាំង​ទុក​ឲ្យ​ពុះ​​រួច​ដាក់​ខ្ទឹម​បំ ​ពង​ និង​ម្ទេស (ទុក​ដាក់តាម​ក្រោយ​ក៏​បាន​ដើម្បី​កុំ​ឲ្យ​មាន​ខ្លិន​ឈួល) ចូល​​កូរ​​បន្តិច​ចាក់​ចូល​ទៅ​ក្នុង​ចាន​វិញ (ធ្វើ​ទឹក​អំពិល)។
៤. យក​ភ្លៅ​មាន់​មក​ដាក់​ចៀន​ឲ្យ​ឆ្អិន​ រួច​ហើយ​ស្រង់​វា​ទុក​ បន្ទាប់​មក​ទៀត​យក​ទឹក​អំពិល​លាយ​គ្រឿង​រួច​ដាក់​ចូល​ក្នុង​ឆ្នាំង​ម្តង​ទៀត ​ រួចហើយ​ដាក់​ទឹកម្សៅឆា​ចូល​ទុក​ឲ្យ​ពុះ។​​
៥. បន្ទាប់​ពី​ពុះ​ហើយ​​យ​ក​ភ្លៅ​មាន់​ដែល​ចៀន​ឆ្អិន​ដាក់​ចូល​ឆា​ច្របល់​វា​ ឲ្យ​ចូល​រស់​ជាតិ រួច​ហើយ​យក​មក​ដាក់​ចូល​ក្នុង​ចាន​សាលាដ៍ជា​ការ​ស្រេច៕

ប្រភព៖ www.mungkulkar.com

0 comments:

Post a Comment

Powered by Blogger.