ចំណេះដឹងថ្មីៗ

 ការទទួលទាន​មើម​ខ្ញី​ស្រស់​ជួយ​បន្ថយ​ការ​ឈឺចាប់​សាច់ដុំបាន

យោង​តាម​ការ​រក​ឃើញ​ថ្មី​មួយ​ដែល​ចេញផ្សាយ​តាម​គេហទំព័រ​កាសែត​អង់គ្លេស Dailymail បានឱ្យ​ដឹង​ថា ប្រើប្រាស់​មើម​ខ្ញី​ឆៅ​ក្នុងរបប​អាហារ​មាន​ប្រសិទ្ធភាព​ជួយ​បន្ថយ​ការ​ឈឺ​ចុកចាប់​សាច់ដុំ​ដែល​បណ្តាល​មក​ពី​ការ​ហាត់ប្រាណ ឬ​ប្រកប​របរ​លី​សែង ។



ការ​សិក្សា​បាន​បង្ហាញ​ថា ទទួលទាន​មើម​ខ្ញី​ឆៅ​ក្នុង​ចំនួន​តិចតួច​រៀងរាល់ថ្ងៃ នឹង​ជួយ​បន្ថយ​អាកា​រៈ​ឈឺ​ចុកចាប់​សាច់ដុំ​បន្ទាប់​ពី​ធ្វើ​ការងារ​ហត់នឿយ ឬ​ហាត់ប្រាណ ។ ជា​យូរ​មក​ហើយ​មើម​ខ្ញី​ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំកែរោគ​ក្អួតចង្អោរ តែ​ការ​រក​ឃើញ​ថ្មី​ៗ​បាន​បង្ហាញ​ថា វា​មានគុណ​ប្រយោជន៍​ដ៏​ស័ក្តិសិទ្ធិ​កប​ទៅ​នឹង​ជំងឺ​ផ្សេង​ទៀត​។ តាម​ការ​សិក្សា​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​បាន​បង្ហាញ​ថា ម្សៅ​មើម​ខ្ញី​អាច​សម្លាប់​កោសិកា​ជំងឺមហារីក​ដៃ​ស្បូន​បាន ។ នៅ​ក្នុង​ការ​ពិសោធ​ចុង​ក្រោយ​បំផុត​បណ្តា​អ្នក​វិទ្យាសាស្ត្រ​របស់​អា​មេ​រិ​ក​បានឱ្យ​អ្នកចូលរួម​ពិសោធន៍​ខ្លះ​ទទួលទាន​មើម​ខ្ញី​ឆៅ​ក្នុង​ម្នាក់​២​ក្រាម ។ រីឯ​អ្នកខ្លះ​ទៀត​ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​Placebo មួយ (​ជា​សារធាតុ​គ្មាន​ប្រតិកម្ម​ប្រើ​ក្នុង​ការ​ពិសោធ​ដើម្បី​ឱ្យ​ដឹង​ពី​ប្រសិទ្ធភាព​របស់​ឱសថ​) ។ បន្ទាប់​មក​តម្រូវ​ឱ្យ​ពួក​គេ​ហាត់​ប្រាណ​ជា​ច្រើន​ម៉ោង ។ តាម​លទ្ធផល​ដែល​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​Journal of Pain បាន​បង្ហាញ​ថា ២៤​ម៉ោង​បន្ទាប់​ពី​ការ​ហាត់ប្រាណ​រួច កម្រិត​ឈឺ​ចុកចាប់​សាច់ដុំ​ចំពោះ​ក្រុម​ដែល​ទទួលទាន​មើម​ខ្ញី​ឆៅ​មាន​កម្រិត​ទាប​ជាង​ពួក​ដែល​ធ្វើតេស្ត​តាម​placebo ដល់​ទៅ​២៥% ។

តាម​រយៈ​លទ្ធផល​នេះ ក្រុម​ស្រាវជ្រាវ បាន​និយាយ​ថា ខ្ញី​ពិតជា​មាន​ឥទ្ធិពល​ក្នុង​ការ​ជួយ​បំបាត់​អាការ​ឈឺ​ចុកចាប់​ប្រាកដ​មែន ៕

0 comments:

Post a Comment

Powered by Blogger.