សមត្ថភាពភេសជ្ជៈនេះមិនត្រឹមតែជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុលតែមួយមុខទេ នៅមានអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់រាងកាយ។ ព្រោះវាសម្បូរទៅដោយវីតាមីន (B1, B2, B6, A, និងC)។ វាក៏មានផ្ទុកនូវជាតិដែក, អាស៊ីតអាមីណូ, សូដ្យូម, ម៉ាញ៉េស្យូម, ប៉ូតាស្យូម, ផូស្វ័រឺ, និងអាស៊ីតហ្វូឡិច។ ហើយវាថែមទាំងមានសក្តានុពល អាចជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទ ដោយសារក្លិនក្រអូបរបស់វា។
គុណសម្បត្តិនៃភេសជ្ជៈដែលផ្សំបីបន្លែធម្មជាតិ
១. ជួយដល់ការរំលាយអាហារ
ភេសជ្ជៈមួយមុខនេះ វាទៅផលិតតម្រូវការបរិមាណនៃចលនារបស់ពោះវៀន ដោយសារជាតិសរសៃរបស់វា។ វាជួយដល់ការរំលាយអាហារ និងព្យាបាលជំងឺទល់លាមក។ វាក៏ជាថ្នាំបញ្ចុះដ៏មានប្រសិទ្ធិភាព ដែលជាទូទៅអាចរកជាវបាននៅតាមឱសថស្ថាននានា។
២. ត្រួតពិនិត្យសម្ពាធឈាម
អត្ថប្រយោជន៏សុខភាពផ្សេងទៀតរបស់ភេសជ្ជៈធម្មជាតិនេះ អាចជួយរក្សាសមតុល្យក្នុងរាងកាយ។ វាមិនធ្វើឲ្យលើសឈាមឡើយ។
៣. កាត់បន្ថយជាតិកូឡេស្តេរ៉ុល
យោងតាមអ្នកស្រាវជ្រាវខាងឱសថបានពន្យល់ថា ភេសជ្ជៈនេះអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុលក្នុងរាងកាយមនុស្សបាន។ ជាការពិតណាស់ វាមានផ្ទុកនូវសមាសធាតុគីមីមួយចំនួន។ វាអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុលអាក្រក់ចេញ។ អ្នកស្រាវជ្រាវជាច្រើនក៏បានសន្មត់ថា ភេសជ្ជៈនេះអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុលបានរហូតដល់ទៅ ៧ដង។
៤. សារធាតុប្រឆាំងជំងឺមហារីក
អត្ថប្រយោជន៏សុខភាពមួយទៀតដែលបានរកឃើញនៅក្នុងភេសជ្ជៈនេះគឺ សារធាតុប្រឆាំងនឹងជំងឺមហារីក។
៥. សារធាតុប្រឆាំងនឹងការរលាក
ភេសជ្ជះនេះមានផ្ទុក ប៉ូលីអាសេទីឡែន ដែលជួយព្យាបាលការរលាកដូចជា៖ រលាកសន្លាក់ឆ្អឹង, រលាកទងសួត, ការជួសឆ្អឹង (បំណែកឆ្អឹង), ជំងឺហឺត។ មិនតែប៉ុណ្ណោះវាក៏មានផ្ទុកនូវសារធាតុមួយចំនួនទៀត ដែលអាចជួយការពារខួរក្បាលពីការរលាកផងដែរ។
៦. សម្រកទម្ងន់
ចំណង់របស់ផ្អែមអាចត្រូវបានជួយកាត់បន្ថយបាន ដោយការទទួលទានភេសជ្ជៈផ្សំពីធម្មជាតិនេះ។
៧. ព្យាបាលក្រួសក្នុងតម្រងនោម
ក្រួសក្នុងតម្រងនោមត្រូវបានបំផ្លាញ ដោយការទទួលទានទឹកភេសជ្ជៈធម្មជាតិនេះ។ វាជួយកម្ចាត់ជាតិពុល និងកម្ចាត់ក្រួសក្នុងតម្រងនោមបានជារៀងរហូត។
៨. ការគេងមិនលក់
ប្រសិនបើអ្នកចង់គេងលក់ស្រួល អ្នកអាចទទួលទានភេសជ្ជៈដែលផ្សំចេញពីបន្លែធម្មជាតិនេះ ព្រោះវាមានផ្ទុកនូវថ្នាំបញ្ចុះ ដែលអាចឲ្យមនុស្សអាចសម្រាកបាន។ ជាតិម៉ាញ៉េស្យូមជួយឲ្យអ្នកឆាប់គេងលក់បានឆាប់រហ័ស។
៩. ជំនួយផ្លូវភេទ
ភេសជ្ជៈនេះល្អសម្រាប់សុខភាពផ្លូវភេទ។ វាមិនធ្វើឲ្យអ្នកមានចំណង់ផ្លូវភេទខ្លាំងពេក។ ដូច្នេះវិធីនេះអាចជួយណែនាំដល់សុខភាពផ្លូវភេទតាមបែបធម្មជាតិ ដែលមានដែនកំណត់។
របៀបធ្វើទឹកភេសជ្ជៈដែលផ្សំពីបន្លែធម្មជាតិ
យកគ្រឿងផ្សំខាងក្រោមនេះទៅក្រឡុកបញ្ចូលគ្នា ដើម្បីអាចធ្វើជាភេសជ្ជៈ រួចពិសារ ២ដងក្នុងមួយថ្ងៃ៖
១. ទឹកក្រូចឆ្មា ១ផ្លែ
២. ផ្លែប៉ោម ១ផ្លែ
៣. ការ៉ុត ៣មើម
៤. មើមឆៃថាវ ១មើម
៥. celery ៤ដើម៕
ប្រភព៖ មង្គលការ
0 comments:
Post a Comment