ចំណេះដឹងថ្មីៗ

រូបបមន្តបង្កើត​ទឹកធម្មជាតិ​ដើម្បីលាង​សម្អាត​ថ្លើម



មនុស្សជាច្រើន​យល់​ថា ការខូច​ខាត​ថ្លើមបណ្តោល​មកពី​ការផឹក ឬ​ប្រើ​ប្រាស់គ្រឿង​ស្រវឹងច្រើន​ហួសប្រមាណ វាពិតជាមិនខុសទេ។ ថ្លើម​អាចទទួល​គ្រឿង​ស្រវឹងបាន​ត្រឹម​តែ ៣០មីលីត្រ​ក្នុងរយៈពេល​ ១ម៉ោង ហើយ​ត្រូវចំណាយ​ពេល ៥ម៉ោង​ក្នុងការដំណើរ​ការ និងរំលាយវា។ ដូច្នេះហើយ​ប្រសិនបើ​អ្នក​អាចជៀសវាង​គ្រឿង​ស្រវឹងបាន​គួរតែជៀសវាង ហើយ​ប្តូរមក​រក​ភេសជ្ជៈដែលជំនួសដល់មុខងារថ្លើមវិញទើបប្រសើរជាង។ ​

គ្រឿង​ផ្សំ៖
– ទឹកឆ្អិន ៥០០មីលីលីត្រ
– ក្រូចឆ្មា ៦ផ្លែ
– មើមខ្ញីស្រស់
– ខ្ទឹមស ៤កំពឹស
– ស្លឹក​ជីអង្កាម ៤សន្លឹក
– ប្រេងគ្រាប់កប្បាស ៣ស្លាប់ព្រា
– ក្រូចថ្លុង ៣ក្លែប
– ម្សៅ cumin បន្តិច

របៀប​ធ្វើ
– ដំបូងអ្នកចម្រាញ់ក្រូច​ឆ្មា​ទាំង​ ៦ផ្លែ​ដាក់ក្នុងកែវ​មួយ។ យកកែវមួយផ្សេងទៀត​ដាក់ខ្ញី, ខ្ទឹម​ស រួចទុកវាចោលមួយឡែក។
– ឥឡូវនេះអ្នកយកទឹក​ក្រូចឆ្មា និង​ទឹកក្រូចថ្លុងលាយ​បញ្ចូលគ្នា​ជាមួយនឹង​ម្សៅ cumin បន្តិច ព្រមទាំង​ស្លឹក​ជីអង្កាម។
– ក្រោយមក​ចាប់ផ្តើមផ្សំល្បាយទឹក​ក្រូច ជាមួយនឹងខ្ញី, ខ្ទឹមស ដែលអ្នកទុកក្នុងកែវ​មួយឡែកនោះក្រឡុកបញ្ចូលគ្នាឲ្យ​រលាយ​សព្វល្អ។ ឥឡូវ​អ្នក​អាច​ផឹក​ភេសជ្ជៈ​ធម្មជាតិ​នេះបាន​ហើយ ហើយ​មិនយូរទេ​អ្នកនឹង​ទទួលបាន​សុខភាព​ល្អឡើងវិញ៕

គ្រាប់ cumin ត្រូវគេកិន​ធ្វើជាម្សៅ


ប្រភព៖ មង្គលការ

0 comments:

Post a Comment

Powered by Blogger.