ព័ត៌មានជាតិ

មូលនិធិ​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ​ទទួលបាន ​២៤៥ ០០០​ដុល្លារ​​

ទូរទស្សន៍​ព្រះអាទិត្យ(រូបភាពពី​គេហទំព័រគណបក្សសង្គ្រោះជាតិ http://www.nationalrescueparty.org/)

​មន្ត្រី​បក្សប្រឆាំង​អះអាងថា មូលនិធិ​សម្រាប់​ទ្រង់​ទ្រ​ង​ទូរទស្សន៍​ព្រះអាទិត្យ ទទួលបាន​២៤៥ ០០០​ដុល្លារ​អាមេរិក​ហើយ គិត​ត្រឹម​ថ្ងៃទី​៤​ខែកក្កដា​នេះ ខណៈ​ទឹកប្រាក់​សរុប​ដែល​គណបក្ស​នេះ​ត្រូវការ​ដើម្បី​បង្កើត​ទូរទស្សន៍​គឺ​៣​លាន​ដុល្លារ​ ។​

​អ្នកនាំពាក្យ​កណ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ថវិកា​សម្រាប់​ទ្រង់​ទ្រ​ង​ទូរទស្សន៍​ព្រះអាទិត្យ​បាន​ជាង​ម្ភៃ​ម៉ឺន​ដូល្លារ​ហើយ គឹ​ត​ចាប់​ថ្ងៃ​ដាក់​ឲ្យ​ពលរដ្ឋ​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស​ចូល​រូ​ម​ចូលរួម​ធ្វើ​វិភាគទាន កាល​ថ្ងៃទី​២៥ ខែមិថុនា ដល់​ថ្ងៃ​ទី​៤​ខែកក្កដា ឆ្នាំ​២០១៤​នេះ​។

​លោក​បន្តថា ទូរទស្សន៍​ព្រះអាទិត្យ​គឺជា​ទូរទស្សន៍​របស់​ប្រជាពលរដ្ឋ របស់​សហគមន៍ មិនមែន​ជា​របស់​បក្ស​តែ​ម្នាក់​ឯង​នោះ​ទេ​ ។ លោក​អះអាង​ថា ទូរទស្សន៍​បក្ស​ប្រឆាំង​មួយ​នេះ នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​ការពិត ឥត​លម្អៀង ព័ត៌មាន​សង្គម ជាពិសេស​ផ្សព្វផ្សាយ​ការអប់រំ ដែល​ឲ្យ​តម្លៃ​លើ​សង្គម​ខ្មែរ ។​

​យ៉ាងណា​ក៏​ដោយ​លោក មន្ត្រី​នាំពាក្យ​បក្សប្រឆាំង​រូបនេះ អះអាង​ថា​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​លោក​នឹង​ដាក់​ឲ្យ​ដំណើរការចុង​ឆ្នាំ​២០១៥​នេះ ដោយ​អះអាង​ដដែល​ថា ថវិកា ឈានដល់ ៣ លាន​ដុល្លារ​ក្នុងពេល ៣ ខែ ខាងមុខ​ទៀត ​។

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សម្រេច​បង្កើត​ស្ថានីយ​ទូរទស្សន៍​របស់ខ្លួន គឺ​ធ្វើឡើង​តាមរយៈ​កិច្ចព្រមព្រៀង​នយោបាយ ថ្ងៃ​២២ ខែ​កក្ដ​ដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ បន្ទាប់ពី​ការបោះឆ្នោត​សភា​អាណត្តិ​ទី​៥ ថ្ងៃ​២៨ ខែកក្កដា ឆ្នាំ ២០១៣ ៕



ប្រភព៖ ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃសៅរ៍ ទី4 កក្កដា 2015

http://vodhotnews.com

សូមសរសេរមកលោក ​ថោ ស៊ីណា​ តាមរយៈ sina@vodhotnews.com

0 comments:

Post a Comment

Powered by Blogger.