![]() |
លោក ជា មុនី ប្រធានសហជីពសេរីកម្មករដែលលាលែងពីតំណែង |
ប្រធានសហជីពល្បីឈ្មោះមួយរូប ប្រកាសលាឈប់ពីតំណែង ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដោយលោកអះអាងថា ការធ្វើនយោបាយបានជួយកិច្ចការសង្គមបានច្រើន។
លោក ជា មុនី បានប្រកាសបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំត្រីមាស នៅទីស្នាក់ការសហជីពសេរីកម្មករកម្ពុជា កាលពីម្សិលមិញ ដោយលោកអះអាងថា នៅពេលសមាជខាងមុខនេះ លោកនឹងឈប់ឈរឈ្មោះធ្វើជាបេក្ខភាពប្រធានសហជីពនេះទៀតហើយ។
លោក ជា មុន្នី ដែលជាប្អូនប្រុសលោក ជា វិជ្ជា ថ្លែងថា ការធ្វើប្រធានសហជីពអាចជួយបានត្រឹមការពារកម្មករប៉ុណ្ណោះ មិនអាចជួយកិច្ចការសង្គមច្រើនជាងនេះបានទេ។ លោកថាការចូលជាមួយគណបក្សប្រឆាំងទើបលោកអាចជួយការពារធនធានធម្មជាតិ យុត្តិធម៌សង្គម និងអាចការពាបូរណភាពទឹកដីខ្មែរផងដែរ។ លោកបញ្ជាក់ថា៖ “អ៊ីចឹងយើងធ្វើការងារលះបង់ដល់(ប្រយោជន៍)សង្គមវាច្រើនជាង អ៊ីចឹងអំណាចអីវាអត់មានប្រយោជន៍អីទេ។ អ៊ីចឹងគ្រាន់តែចូលធ្វើជាចលនា គ្រាន់តែថាជាមនុស្សមួយដែលល្បីឈ្មោះនៅក្នុងចលនាសហជីព ហើយចូលរួមជាមួយគណបក្សនយោបាយដើម្បីជំរុញឲ្យមានការលើកទឹកចិត្តប្រជាពលរដ្ឋ ធ្វើឲ្យសង្គមយើងបានរីកចម្រើន ជាពិសេសចង់ឲ្យគណបក្សសង្គ្រោះជាតិហ្នឹងឈ្នះឆ្នោតទៅ ដើម្បីដឹកនាំប្រទេសជាតិឲ្យល្អ”។
លោក ជា មុនី ឲ្យដឹងថាទៀត ការចូលរួមជាមួយបក្សប្រឆាំងនេះ ដើម្បីជួយឲ្យបក្សនេះឈ្នះឆ្នោត នឹងដឹកនាំប្រទេសធ្វើយ៉ាងណាផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋស្មើៗគ្នា។ បើតាមប្រធានសហជីពរូបនេះ បានគាំទ្របក្សសង្គ្រោះជាតិជាយូរណាស់មកហើយ ឬអាចថាលោកជាកោសិការរបស់បក្សមួយនេះក៏ថាបាន។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ បានស្វាគមន៍ចំពោះលោក ជា មុនី ដែលចង់ចូលរួមជាមួយបក្សប្រឆាំងក្នុងការជួយដល់សង្គម។ លោកសង្ឃឹមថា នៅពេលប្រធានសហជីពរូបនេះចូលរួមជាមួយបក្សប្រឆាំង នឹងអាចបង្កើនការគាំទ្របន្ថែមទៀត។ លោកថា៖ “ជាទូទៅ យើងស្វាគមន៍ចំពោះប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងចូលរួមដើម្បី ការពារបរិស្ថានព្រៃឈើ បញ្ហាដីធ្លី បញ្ហាគ្រប់បែបយ៉ាង ដែលកម្ពុជាបានជួបប្រទះ។ ដូច្នេះយើងស្វាគមន៍លោក ជា មុនី ប៉ុន្តែមិនមែនសម្រាប់តែជាបុគ្គលនោះទេ ហើយយើងស្វាគមន៍ជាទូទៅសម្រាប់ខ្មែរទាំងពីរភេទតែម្តង”។
គួររំឭកថា លោកជា មុនី បានឡើងធ្វើជាប្រធានសហជីពសេរីកម្មករ ជំនួសតំណែងបងប្រុសរបស់លោក គឺលោក ជា វិជ្ជា ដែលត្រូវឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០០៤។ លោក ជា មុនី បន្តថា បច្ចុប្បន្នកម្មករដែលជាសមាជិករបស់ខ្លួនមានចំនួន១០ម៉ឺននាក់ទូទាំងប្រទេស៕
ប្រភព៖ VOD
People is always like this. When they think it's time to have power, they will drop off everything and try to catch it. Hmm...
ReplyDelete