![]() |
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា |
ប្រធានសហជីពសេរីកម្មករកម្ពុជាលោក ជា មុន្នី ប្រកាសលាឈប់ពីប្រធានសហីព ដោយអះអាងថា ទៅធ្វើការងារផ្សេងទៀតដែលជាកិច្ចការជួយសង្គម និងការពារធនធានធម្មជាតិដែលនៅសេសសល់ ។
ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំត្រីមាស នៅទីស្នាក់ការសហជីពសេរីកម្មករកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដានេះ ដែលមានសមាជិក និងកម្មករចូលរួមប្រមាណ១០០នាក់ ។
ប្រធានសហជីពសេរីកម្មករកម្ពុជាលោក ជា មុន្នី ប្រាប់ VOD បន្ថែមថា នៅពេលសមាជខាងមុខនេះ លោកនឹងឈប់ឈរឈ្មោះធ្វើជាបេក្ខភាពប្រធានសហជីពសេរីកម្មករកម្ពុជាទៀតហើយ។ លោកបន្តថា ការលាឈប់ពីប្រធានសហជីពនេះ ដោយសារលោកចង់ធ្វើការងារផ្សេងទៀត ដែលជាផលប្រយោជន៍សង្គម រួមមាន ការតស៊ូមតិ និងការពារធនធានធម្មជាតិជាដើម។ យ៉ាងណាក៏ដោយលោក ស្នើឲ្យសហជីព និងសមាជិករបស់ខ្លួនរួមគ្នាបន្តសកម្មភាពការពារសិទ្ធិកម្មករ កុំឲ្យមានការរំលោភបំពានពីសំណាក់ថៅកែរោងចក្រមួយចំនួន។ លោកមិនទាន់កំណត់ថ្ងៃធ្វើសមាជខាងមុខនោះទេ ដោយកំពុងរៃអង្គាសថវិកា ដើម្បីទ្រទ្រង់ការធ្វើសមាជនោះ។
បើតាមលោក ជា មុន្នី លក្ខន្តិកក្នុងសហជីពរបស់លោកបេក្ខជនអាចឈរឈ្មោះបាន ២ អាណត្តិ ហើយក្នុងមួយអាណត្តិមានរយៈពេល ២ឆ្នាំ។ លោក ជា មុន្នី ឲ្យដឹងបន្តថា បច្ចុប្បន្នកម្មករដែលជាសមាជិករបស់ខ្លួនមានចំនួន ១០ម៉ឺននាក់ និងសហជីពមានចំនួន២៨០នៅទូទាំងប្រទេស៕
ប្រភព៖ VOD
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnwes.com
0 comments:
Post a Comment